Loading...

ជីវិត និង សង្គម

OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ ...

ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។ នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ...

សម្តេចតេជោ សម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី នោះឡើយ ដោយសារតែ…!

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការក្នុងពេលបច្ចុប្បន្នដែលកំពុងខ្វះខាតថាមពលអគ្គិសនី និងការចរចា មិនត្រូវគ្នាផងដែរ។ ម៉្យាងនៅពេលនេះ កម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាងក្នុងនោះ បាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងពីប្រទេសឡាវ និងវៀតណាមផងដែរ។ កម្ពុជាក៏ទើបតែដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង...

ដល់កហើយ! ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសកម្ពុជាហើយ ដែលនាំឲ្យសត្វជ្រូកងាប់ជាបន្តបន្ទាប់

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ហើយបានសម្លាប់សត្វជ្រូករាប់សិបក្បាលនោះ ពេលនេះបានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដែលត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ជំងឺនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ចាប់តាំងពីថ្ងៃទី ២២ ខែមីនា មកម៉្លេះ នេះតាមការបញ្ជាក់ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក សូយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគីរី បានបញ្ជាក់ថា នៅខេត្តរតនគីរី...

សង្វេកណាស់! លោកតាជរា ខំរត់ម៉ូតូឌុបតាំងពីព្រឹករហូតដល់យប់ជ្រៅ ដើម្បីដូរបាយមួយថ្ងៃ គិតមួយថ្ងៃ

ក្រុងកំពង់ចាម៖ ពិតជាគួរឱ្យសង្វេកខ្លាំងណាស់ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ ដើម្បីដូរបាយសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ ដោយសារតែ លោកតាចាស់ជរាគ្មាននរណាហ៊ានជិះជាមួយលោកតាទេ​ ថ្ងៃខ្លះមិនបានម៉ូយមួយផង​  ម៉្យាងម៉ូតូលោកតាក៏ចាស់ណាស់ហើយ។ លោកតាមករត់ម៉ូតូចាំរកម៉ូយតាំងពីព្រឹករហូតដល់យប់ជ្រៅណាស់ ជួនកាលដល់ម៉ោង 12យប់ក៏មានដែរ​ ។ យោងតាមហ្វេសបុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ជាមួយរូបភាពជាច្រើនសន្លឹកថា៖ "សូមបងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់លោកតាផងលោកតាពិតជាកំសត់ណាស់​ គាត់គ្មានកូនចៅទេ​ គាត់រត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង12យប់​ មិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់ លោកតារស់នៅភូមិបឹងកុក២​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។ សូមបងប្អូនជួយគាត់ផង​...

ពិតជាស្ញប់ស្ញែងមែន! លោកព្រាប សុវត្ថិ ត្រៀមនាំល្ខោនខោលទៅបង្ហាញនៅជប៉ុននៅដើមខែតុលានេះ

មហាជនជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើរូបថតមួយចំនួនជាច្រើនសន្លឹក របស់កំពូលតារាចម្រៀងចាស់វស្សា ប្រចាំនៅផលិតកម្មយក្សក្នុងស្រុកខ្មែរ គឺលោក ព្រាប សុវត្ថិ។ រូបថតជាច្រើនសន្លឹក ដែលបង្ហោះឡើងនៅក្នុង Facebook Page ផ្ទាល់ខ្លួនរបស់លោក បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយសារក្នុងនោះ គេឃើញមានសកម្មភាពជាច្រើន ដែលលោកមានការសម្ដែងរួមជាមួយនឹងទម្រង់សិល្បៈបុរាណខ្មែរជាច្រើនទម្រង់។ បើតាមការបង្ហើបឲ្យដឹងពីអ្នកដឹកនាំសម្ដែងផ្ទាល់ ក្នុងផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ថា ថ្មីៗនេះ គឺលោក ព្រាប សុវត្ថិ ពិតជាបានថតរូបភាពវីដេអូ យកមកបញ្ចូលក្នុងបទចម្រៀងថ្មីរបស់លោក...

កូនខ្មែរត្រូវស្វែងយល់ឲ្យដឹងអំពីប្រវត្តិ ស្រះស្រង់ នៅខេត្តសៀមរាប

បើនិយាយឱ្យចំពាក្យថាស្រះស្រង់គឺជាស្រះសម្រាប់ព្រះរាជាស្រង់ទឹក(ងូតទឹក)ដូច្នេះស្រះនេះគឺមិន មែនមាននាទីស្រោច​ស្រពកសិកម្ម​ឡើយ ។ ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ ខាងកើតមានបណ្តោយប្រវែង ៧៨០ ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ ទី១២ និង ដើមសតវត្សរ៍ទី ១៣ ក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៧ ។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាតសាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និង មានតោឈរយាមផ្លូវផងដែរ...

ពិតជាកំសត់ណាស់!!អ្នករើសសម្រាមម្នាក់ តស៊ូចិញ្ចឹមកូនរហូតរៀនចប់បរិញ្ញាបត្រ

លោក Cristito Quimado អាយុ៥១ឆ្នាំ មានមុខរបរជាអ្នករើសសម្រាមម្នាក់ក្នុងប្រទេសហ្វីលីពីន និងជាឪពុកល្អមួយរូបសម្រាប់កូនៗ៤នាក់ទៀត។ ទោះបីជាគាត់គ្មានអ្វីផ្តល់ឲ្យពួកគេគ្រប់គ្រាន់ដូចឪពុកដទៃ តែចិត្តស្មោះត្រង់ និងការតស៊ូរបស់លោក Cristitoបានធ្វើឲ្យពិភពលោកស្ងើចសរសើរនូវទង្វើល្អរបស់លោកយ៉ាងខ្លាំង។ គាត់ត្រឹមជាអ្នករើសសម្រាម ប៉ុន្តែគាត់អាចតស៊ូចិញ្ចឹមកូនៗឲ្យមានឱកាសបានរៀនសូត្រគ្រប់ៗគ្នា។ រហូតដល់ឥឡូវនេះកូនស្រីច្បងប្រចាំគ្រួសារ Cristito ទើបតែរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីចំណីអាហារផងដែរ។ ដោយសារប្រទេសហ្វីលីពីនជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះវាមិនងាយស្រួលទេ នៅពេលដែលអ្នករើសសម្រាមម្នាក់អាចមានលទ្ធភាពចិញ្ចឹមកូនៗឲ្យបានរៀនដល់ថ្នាក់បរិញ្ញាបត្រ។ ហេតុនេះហើយប្រាក់កាក់ដែលគាត់រកបានក្នុងមួយថ្ងៃៗ ត្រូវបែកចែកឲ្យបានម៉ត់ចត់ជាទីបំផុតទៅតាមកាលៈទេសៈតម្រូវការគ្រួសារ និងម្ហូបអាហារប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃ ម៉ោង៣ព្រឹកមិនទាន់ទេ បុរសវ័យ៥១ឆ្នាំនេះញាប់ដៃញាប់ជើងក្រោកឡើងពីដំណេក ដើម្បីរៀបចំប្រដាប់ប្រដាចេញទៅរើសសម្រាមហើយ។ មិនតែប៉ុណ្ណោះ គាត់បានកំណត់ថានៅវេលាម៉ោង៤ត្រឹម គាត់ត្រូវប្រាកដថាខ្លួនបានចេញពីផ្ទះទៅរើសសម្រាមក្នុងទីក្រុង។ ពេលខ្លះសំណាង គាត់ត្រូវបានគ្រួសារអ្នកមានឲ្យនំចំណី និងម្ហូបអាហារទៅផ្ទះវិញ។ តាមប្រសាសន៍របស់លោក Cristito បាននិយាយថា “ ការងាររបស់ខ្ញុំមិនងាយស្រួលដូចដែលអ្នកទាំងអស់គ្នាគិតទេ។ ខ្ញុំត្រូវរ៉ាប់រងសម្រាមទាំងអស់ដែលមាននៅក្នុងប្លុកដែលខ្ញុំរើស ហើយវាពិតជាញឹកញាប់មែនទែន...

ហាហា!​​ ដល់ពេលអ្នកដេកផ្ទះ​ សេីចចំអក​ឲ្យអ្នក​ ទៅ countdown វិញម្តងហេីយ​ បន្ទាប់ពីមេីល​វីដេអូនេះ​ចប់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គេបានឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើ ដំណើរទៅកាន់កន្លែង លេងកម្សាន្តផ្សេងៗគ្នាដើម្បីចូលរួម countdown ឆ្លងឆ្នាំ។ ហើយម្នាក់ៗក៏បានថតរូបបង្ហោះដែលបង្ហាញ ពីភាពសប្បាយរីករាយ ដែលខ្លួនបានចូលរួម។ ចំណែកអ្នកខ្លះទៀតដែលដេកចាំ ផ្ទះមិនបានទៅណានោះ ​​បានត្រឹមតែមើលរូបថតគេសប្បាយប៉ុណ្ណោះ។ តែមិនប្រាកដថាអ្នកដែលបានទៅដើរលេងទាំងអស់សុទ្ធតែសប្បាយនោះទេ ជាក់ស្តែងកាលពីម្សិលមិញនេះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Pha Socheat បានបង្ហោះវីដេអូមួយពិតជាភ្ញាក់ផ្អើលជាខ្លាំង ម្ចាស់ហ្វេសប៊ុកនេះក៏បានសរសេរសារមួយផងដែរថា ៖ “3:00AM ព័ត៌មានទាន់ហេតុការណ៍​...

មិនធម្មតា! តារាល្បីៗនាំគ្នាប៉ងប្រាថ្នាលើឆាកតន្ត្រីយក្ស ស្របពេលមានការបាញ់មហាកាំជ្រួចដ៏អស្ចារ្យទៀត! (មានវីដេអូ)

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏កក្រើក នៃកម្មវិធីឆ្លងឆ្នាំសកលដ៏ធំ អមនឹងការប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018 ដែលធ្វើឡើងនៅបរិវេណពហុកីឡដ្ឋាន មរតកតេជោ ទល់មុខវិមានអនុស្សាវរីយ៍ ឈ្នះឈ្នះ បានញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែកក្រើក និងសប្បាយរីករាយទ្វេរដង។ អ្វីដែលកាន់តែពិសេសនោះ មុននឹងការប្រគំតន្ត្រីខ្នាតយក្សចាប់ផ្តើម ក៏មានការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បាញ់មហាកាំជ្រួចយក្សដ៏ធំ និងអស្ចារ្យជាងគេផងដែរ តាមរយៈកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ដោយមានវត្តមានតារាល្បីៗប្រចាំផលិតកម្មហង្សមាសចូលរួមអបអរទៀតផង។ ប្រគំតន្ត្រីខ្នាតយក្ស GANZBERG...

ក្រុមចោរឆក់ដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល តាមបង្ក្រាបបាន៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ និងកម្លាំងប៉ុស្តិ៍ចោមចៅទី៣ សហការគ្នាជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនចោរឆក់ដ៏កក្រើក នៅក្នុងរាជធានីភ្នំពេញ មួយក្រុមគ្នាជាង១០នាក់ ដែលធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋ និងជនជាតិបរទេសរាប់សិបករណីអស់លុយរាប់ម៉ឺនដុល្លារ។ ពេលនេះកម្លាំងនគរបាល បានតាមចាប់ខ្លួនក្រុមចោរឆក់ទាំងនោះជាបន្តបន្ទាប់ចំនួន៨នាក់ ក្រោយធ្វើសកម្មភាពលើកចុងក្រោយបាន១ម៉ោង និងបក្ខពួកសេសសល់កម្លាំងកំពុងតាមចាប់បន្ត។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយលោក ជា សុវណ្ណ អធិការរងខណ្ឌ នៅថ្ងៃទី៣១ ខែធ្នូ...

សុទ្ធតែតារាល្បីៗចូលរួមក្នុងពិធីមង្គលការថៅកែឌែម៉ូគ្លីនិក និងអ្នកជំនួញល្បីឈ្មោះនៅក្នុងប្រទេសថៃ

(ភ្នំពេញ)៖ ពីធី​អាពាហ៍ពិពាហ៍​​បាន​ធ្វើ​នៅ​វីឡា​ដ៍​ស្កឹមស្កៃ ​​មួយ​ក្នុង​បុរី វិមាន​ភ្នំពេញ ក្រោម​វត្ត​មាន​តារា​ល្បីៗ​ជា​ច្រើន ​នៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ដែលកូនក្រមុំអ្នក​ស្រីហូវ ដាណេ ជាមួយ​​​​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់ជាកូនកំលោះ​ គឺលោក Thammarat Thurathong មាន​វ័យ​ក្មេង​ជាង​ដល់​ទៅ​៨ឆ្នាំ។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​​​ក្នុង​អាពាហ៍ពិពាហ៍​របស់​​អ្នក​ជំនួញ​ស្រី​ ដែល​មាន​សក្ដានុពល​ខ្លាំង​​លើ​វិស័យ​កែ​សម្ផស្ស​រូប​នេះ ក្រៅ​ពី​វត្តមាន​តារា​ល្បី​​ជា​ច្រើន​រូប​ ខំ​ឆ្លៀត​ទៅ​ចូល​រួម​​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ ខណៈ​ដែល​តារា​ៗ​ម្នាក់​ៗ​ជា​កម្មវិធី​ជា​ច្រើន​នោះ គឺ​​ត្រង់​កូន​កំលោះ​មាន​វ័យ​ក្មេងជាងខ្លួន ​រហូត​ដល់​ទៅ​៨ឆ្នាំ ហើយ​​ជា​អ្នក​ជំនួញ​មាន​មុខ ជំនួញ​ច្រើន​មុខ...
36,652FansLike
81FollowersFollow
1FollowersFollow
2,110SubscribersSubscribe

កម្សាន្ត

Must Read Stories