Loading...

ជីវិត និង សង្គម

OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ ...

ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។ នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ...

សម្តេចតេជោ សម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី នោះឡើយ ដោយសារតែ…!

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការក្នុងពេលបច្ចុប្បន្នដែលកំពុងខ្វះខាតថាមពលអគ្គិសនី និងការចរចា មិនត្រូវគ្នាផងដែរ។ ម៉្យាងនៅពេលនេះ កម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាងក្នុងនោះ បាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងពីប្រទេសឡាវ និងវៀតណាមផងដែរ។ កម្ពុជាក៏ទើបតែដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង...

ដល់កហើយ! ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសកម្ពុជាហើយ ដែលនាំឲ្យសត្វជ្រូកងាប់ជាបន្តបន្ទាប់

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ហើយបានសម្លាប់សត្វជ្រូករាប់សិបក្បាលនោះ ពេលនេះបានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដែលត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ជំងឺនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ចាប់តាំងពីថ្ងៃទី ២២ ខែមីនា មកម៉្លេះ នេះតាមការបញ្ជាក់ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក សូយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគីរី បានបញ្ជាក់ថា នៅខេត្តរតនគីរី...

សង្វេកណាស់! លោកតាជរា ខំរត់ម៉ូតូឌុបតាំងពីព្រឹករហូតដល់យប់ជ្រៅ ដើម្បីដូរបាយមួយថ្ងៃ គិតមួយថ្ងៃ

ក្រុងកំពង់ចាម៖ ពិតជាគួរឱ្យសង្វេកខ្លាំងណាស់ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ ដើម្បីដូរបាយសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ ដោយសារតែ លោកតាចាស់ជរាគ្មាននរណាហ៊ានជិះជាមួយលោកតាទេ​ ថ្ងៃខ្លះមិនបានម៉ូយមួយផង​  ម៉្យាងម៉ូតូលោកតាក៏ចាស់ណាស់ហើយ។ លោកតាមករត់ម៉ូតូចាំរកម៉ូយតាំងពីព្រឹករហូតដល់យប់ជ្រៅណាស់ ជួនកាលដល់ម៉ោង 12យប់ក៏មានដែរ​ ។ យោងតាមហ្វេសបុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ជាមួយរូបភាពជាច្រើនសន្លឹកថា៖ "សូមបងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់លោកតាផងលោកតាពិតជាកំសត់ណាស់​ គាត់គ្មានកូនចៅទេ​ គាត់រត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង12យប់​ មិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់ លោកតារស់នៅភូមិបឹងកុក២​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។ សូមបងប្អូនជួយគាត់ផង​...

OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ ...

បទចម្រៀងថ្មី “សង្ក្រាន្តសមុទ្រ” ដែលចូលរួមច្រៀងដោយតារាជាច្រើន ពីរោះកប់ហ្មង (មានចម្រៀង)

ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់ហើយ ខណៈដែលស្ទើរតែគ្រប់ខេត្តមានកម្មវិធីសង្ក្រាន្តរាងៗខ្លួន ។ ចំណែកឯខេត្តព្រះសីហនុវិញ ក៏ដូចគ្នាដែរ គឺបានរៀបកម្មវិធី សង្ក្រាន្តសមុទ្រ ដែលមានរយៈពេលបីថ្ងៃ ថែមទាំងមានកម្មវិធីការប្រគំតន្ត្រី ដែលនឹងមានការចូលរួមពីតារាល្បីជាច្រើនទៀតផង ដូចជា លោក ឆន សុវណ្ណរាជ អ្នកនាង ខាត សុឃីម លោកខេម អ៊ីវា... ។ល។ នៅមុននេះបន្តិច បទចម្រៀងថ្មី ទើបតែចេញសម្រាប់ពិធី សង្ក្រាន្តសមុទ្រ ដែលមានតារាចម្រៀងល្បីៗបានច្រៀងរួមគ្នា...

អបអរសាទរផង ដែល ឱក សុគន្ធកញ្ញា បានក្លាយជាឯកអគ្គៈរាជទូតថ្មីរបស់…! (មានវីដេអូ)

កាលពីពេលថ្មីៗនេះដែរ កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងដ៍ល្បីប្រចាំហង្សមាស ត្រូវបានខាងស្ថានទូតអាមេរិក បានលើកសរសើរដល់កញ្ញា ដោយសារតែ អត្តចរិក និងការស្លៀកពាក់របស់នាង បែបសុភាពៗ។ ងាកមកខាងបច្ចេកវិទ្យា បើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន HUAWEI បានអោយដឹងថា កញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្នបានក្លាយជាឯកអគ្គៈរាជទូតថ្មី របស់ក្រុមហ៊ុន​ HUAWEI ហើយ គឺចាប់ផ្តើមពីម៉ូដែលថ្មី HUAWEI P30lite I P30...

ចុមយក្ស! សៀមរាបសង្ក្រាន លេងសុទ្ធតែពាងតែម្ដង នៅតាមដងផ្លូវ

ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែជិតចូលមកដល់ហើយ បើនិយាយខេត្តសៀមរាប​វិញ ​តែង​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ៗ​ ​អបអរសាទរ​ឆ្នាំ​ថ្មី​ ​ពិសេស​នោះ​នៅ​តាម​ដងផ្លូវ​ជា​រៀងរាល់​ឆ្នាំ​ ​តែង​មាន​អ្នកលេង​ជះទឹក​យ៉ាង​សប្បាយរីករាយ​ ​។​ ​ ហើយឆ្នាំនេះ សៀមរាបសង្ក្រាន លេងប្លែកតែម្ដង នៅនៅតាមផ្លូវឃើញថាសុទ្ធតែពាងទឹកតែម្ដង។ រូបភាពពាងតាមដងផ្លូវ ត្រូវបានអ្នកនៅខេត្តសៀមរាប បានថតនិងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ​ជាច្រើន​សន្លឺក ដែលម្នាក់ ហាក់បង្ហាញនូវអារម្មណ៌ប្លែកដែលឃើញបែបនេះ ម៉្យាងគឺអារម្មណ៍ពុះកញ្ជ្រោងជិតចូលឆ្នាំតែម្ដង។ ពាងទាំងនេះ គឺខាងអាជ្ញាធរខេត្តសៀមរាប រៀបចំកុំឱ្យបងប្អូនពិបាករកទឹក។ យ៉ាងណាក្ដី នេះគ្រាន់តែជាការលេងទឹកកម្សាន្តប៉ុណ្ណោះ សូមកុំភ្លេចលេងល្បែងប្រជាប្រិយរបស់ខ្មែរ និងការរាំច្រៀងបែបសង្វាក់ប្រពៃណីផងណា...

អីយ៉ា! Miss Global ពិភពលោកឆ្នាំ២០១៧ មកលេងបុណ្យភូមិឆ្នាំនេះ ហើយតែងខ្លួនបែបសាមញ្ញ

ភ្នំពេញ៖ នៅថ្ងៃនេះផងដែរ គឺថ្ងៃទី១ នៃកម្មវិធីបុណ្យភូមិ ដែលប្រារព្ធធ្វើនៅឯវត្តព្រះធាតុ ដែលគេឃើញមានមិត្តៗយុវវ័យ ព្រមទាំងប្រជាពលរដ្ឋជាច្រើន បានមកទស្សនា និងលេងកម្សាន្តយ៉ាងច្រើនកុះករ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺឆ្នាំនេះមានវត្តមានរបស់ Miss Global ប្រចាំឆ្នាំ២០១៧ គឹកញ្ញា Barbara Vitorelli ក៏បានមកដើរលេងកម្សាន្ត នៅឯភូមិបុណ្យនេះផងដែរ។ បវរកញ្ញាសញ្ជាតិប៊្រេស៊ីលរូបនេះ បានតុបតែងខ្លួនបែបសាមញ្ញៗ តែស្រស់ស្អាត ដើរលេងក្នុងកម្មវិធីបុណ្យភូមិ។ ហើយលើសពីនេះទៅទៀត Barbara Vitorelli ក៏បានដើរភ្លក់នូវរសជាតិម្ហូបខ្មែរ ថែមទៀតផង...

ក្មេងស្រីអាយុ ៦ឆ្នាំបានស្លាប់ ពេលរៀនហែលទឹកក្នុងអាងទឹក ខណៈម្ដាយ និង ឆ្មាំការពារកំពុងតែលេង…!

ជួនកាលមួយនាទីនៃការធ្វេសប្រហែស អាចនឹងធ្វើឱ្យសោកនាដកម្មមួយកើតឡើងបាន។ ជាក់ស្ដែងដូចករណី ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់នេះដែលបានស្លាប់ បន្ទាប់ពីលង់ទឹកនៅក្នុងអាងហែលទឹក Kallang Basin ខណៈពេលម្តាយរបស់នាង និងឆ្មាំការពារពីរនាក់ទៀត កំពុងតែមមាញឹកនឹងរឿងដ៏ហួសចិត្ត ខណៈគ្រូបង្វឹកហែលទឹកខ្វះការប្រុងប្រយ័ត្ន នេះបើយោងតាមកាសែត The Straits Times ។ តាមកាសែតដដែលបានឱ្យដឹងថា ក្មេងស្រីដែលមានឈ្មោះថា Sherlyn Ler មិនចេះហែលទឹកនោះទេ នាងបានមករៀនហែលទឹកជាមួយនឹងគ្រូបង្វឹកឈ្មោះ Yeo Chwee Chuan...

បុរីអូរស្វាយ ស្ថិតនៅភាគឦសានប្រទេស ក្នុងខេត្តស្ទឹងត្រែង ល្បីមានទេសភាពស្រស់ស្អាត និងជាកន្លែងប្រវត្តិសាស្រ្តការពារព្រំដែនប្រទេសកម្ពុជា ផងដែរ (រូបភាពច្រើន)

ទីតាំងប្រវត្តិសាស្រ្ត បុរីអូរស្វាយ បានក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយស្រស់ស្អាតក្នុងចំណោមតំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត នៅតាមបណ្តោយ​ដងទន្លេមេគង្គ ភាគឦសាន នៃប្រទេសកម្ពុជា ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែមានបំណងចង់មកទស្សនា។ បុរីអូរស្វាយនេះមានទីតាំជាក់ស្តែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ហើយវាសម្បូរទៅដោយធនធាន​ធម្មជាតិពិតៗប្លែកៗគួរជាទីទាក់ទាញអារម្មណ៍ខ្លាំងណាស់ ។ តំបន់នេះគឺជាផ្នែកមួយ នៃតំបន់រ៉ាមសារ (តំបន់អភិរក្សលិចទឹក) ដែលមានអន្លង់សត្វផ្សោតជាច្រើនរស់នៅ តាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ធម្មជាតិ ផ្ទាំងថ្មឆ្នេរខ្សាច់ និងព្រៃឈើជាច្រើន ដែលអាចចាត់ទុកថាជាប្រព័ន្ឋអេកូឡូស៊ីដ៏សំខាន់នៃទន្លេមេគង្គ ដែលត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរទីតាំងសំគាល់អតីតបុរីអូរស្វាយ នាពេលបច្ចុប្បន្ននេះ...

ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។ នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ...
36,564FansLike
83FollowersFollow
1FollowersFollow
2,120SubscribersSubscribe

កម្សាន្ត

Must Read Stories