Loading...

ជីវិត និង សង្គម

OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ ...

ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។ នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ...

សម្តេចតេជោ សម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី នោះឡើយ ដោយសារតែ…!

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការក្នុងពេលបច្ចុប្បន្នដែលកំពុងខ្វះខាតថាមពលអគ្គិសនី និងការចរចា មិនត្រូវគ្នាផងដែរ។ ម៉្យាងនៅពេលនេះ កម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាងក្នុងនោះ បាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងពីប្រទេសឡាវ និងវៀតណាមផងដែរ។ កម្ពុជាក៏ទើបតែដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង...

ដល់កហើយ! ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសកម្ពុជាហើយ ដែលនាំឲ្យសត្វជ្រូកងាប់ជាបន្តបន្ទាប់

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ហើយបានសម្លាប់សត្វជ្រូករាប់សិបក្បាលនោះ ពេលនេះបានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដែលត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ជំងឺនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ចាប់តាំងពីថ្ងៃទី ២២ ខែមីនា មកម៉្លេះ នេះតាមការបញ្ជាក់ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក សូយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគីរី បានបញ្ជាក់ថា នៅខេត្តរតនគីរី...

សង្វេកណាស់! លោកតាជរា ខំរត់ម៉ូតូឌុបតាំងពីព្រឹករហូតដល់យប់ជ្រៅ ដើម្បីដូរបាយមួយថ្ងៃ គិតមួយថ្ងៃ

ក្រុងកំពង់ចាម៖ ពិតជាគួរឱ្យសង្វេកខ្លាំងណាស់ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ ដើម្បីដូរបាយសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ ដោយសារតែ លោកតាចាស់ជរាគ្មាននរណាហ៊ានជិះជាមួយលោកតាទេ​ ថ្ងៃខ្លះមិនបានម៉ូយមួយផង​  ម៉្យាងម៉ូតូលោកតាក៏ចាស់ណាស់ហើយ។ លោកតាមករត់ម៉ូតូចាំរកម៉ូយតាំងពីព្រឹករហូតដល់យប់ជ្រៅណាស់ ជួនកាលដល់ម៉ោង 12យប់ក៏មានដែរ​ ។ យោងតាមហ្វេសបុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ជាមួយរូបភាពជាច្រើនសន្លឹកថា៖ "សូមបងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់លោកតាផងលោកតាពិតជាកំសត់ណាស់​ គាត់គ្មានកូនចៅទេ​ គាត់រត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង12យប់​ មិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់ លោកតារស់នៅភូមិបឹងកុក២​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។ សូមបងប្អូនជួយគាត់ផង​...

បើមិនប្រាប់​ ក៏មិនដឹងថា ​សាត​ ​រស្មី​ ​មានអាយុច្រើនជាងគូដណ្ដឹងចឹងសោះ តែ​សម្រស់វិញឡើងក្មេង

​គេ​ចាំ​បាន​ថា​តារា​សម្តែង​សាច់​សខ្ចី​ ​សាត​ ​រស្មី​ ​បានភ្ជាប់ពាក្យ​ជាមួយ​លោក​ ​ឆៃ​ដា​ ​ពិសិដ្ឋ​ ​ដែលជា​ក្មួយប្រុស​របស់​កំពូល​តារាចម្រៀងលោក​ ​ព្រាប​ ​សុវត្ថិ​ ​កាលពី​ប៉ុន្មានខែមុន​នេះ ​។​ ប៉ុន្តែ​អ្វី​ដែលគួរឱ្យ​កត់សម្គាល់​ ពីសំណាក់ទស្សនិកជននោះ គឺ ​សាត​ ​រស្មី​ មានអាយុច្រើនជាងគូដណ្ដឹងអាយុ ៦ឆ្នាំឯណោះ តែបើនិយាយពីសម្រស់របស់នាងវិញ​នៅតែស្រស់ស្អាត​សាច់​ចាំ​សខ្ចី​ ឡើងខ្ញង់ដដែល ហើយបើមិនប្រាប់មិនដឹងថានាងមានអាយុបងគូដណ្តឹងច្រើនឆ្នាំឡើយ ។ ​ពេល​នេះ​ចំ​ណង​ស្នេហ៍​របស់​ពួកគេ​កាន់តែ​ផ្អែមល្ហែមខ្លាំង ដែលទស្សនិកតែងកោតសរសើរថាមិនជាគូស័ក្តិ​សមគ្នា​ណាស់  ​ប៉ុន្តែ​យ៉ាងណា​​អ្នក​ទាំងពីរ​មិនទាន់​មាន​គម្រោង​រៀប​ការ​ឆាប់​ៗ​នៅឡើយ​ទេ​។​ គួរបញ្ជាក់ថា...

អស់ទាស់ហ្មង! លី ម៉ារីណា តារាសាច់ចាំ វ័យកាន់តែជ្រេ សម្រស់កាន់តែខ្ញង់

ភ្នំពេញ៖ តារាសម្តែងស្រី លី ម៉ារីណា ដែលជាតារាម្នាក់ ទទួលបានភាពល្បីល្បាញ មិនចាញ់តារាផ្សេងៗប៉ុន្មានទេ ខណៈមានតារាជំនាន់ក្រោយ ចូលប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ ក៏នាងនៅតែទទួលការគាំទ្រខ្លាំងដដែល ។ បើនិយាយពី សម្រស់វិញ អ្នកនាង លី ម៉ារីណា ហាក់មិនព្រមចាស់ទៅណាទាល់តែសោះ ទោះមានកូន១ហើយក្ដី គឺថាក្រមុំល្មមៗសុំខ្មាស់ហើយ ។  មិនតែប៉ុណ្ណោះ ការលេងខ្លួនរបស់អ្នកនាង កាន់តែទាក់ទាញជាងមុនទៅទៀត អមជាមួយនឹងសាច់សខ្ចី ដូចបណ្តូលចេក...

Sornram ប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងសាមញ្ញខ្លាំងមែនទែន ទោះបីខ្លួនមានឈ្មោះជាតារាសម្តែងល្បីល្បាញប្រចាំប្រទេស

ថៃ៖ តារាសម្តែងប្រុស Sornram ជាតារាមួយដួង ដែលនៅតែមានប្រជាប្រិយភាពជានិច្ចនៅក្នុងដួងចិត្តរបស់អ្នកគាំទ្របានយូរឆ្នាំ និងមិនចាញ់អ្នកសិល្បៈរួមជំនាន់របស់លោកនោះទេ។ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតប្រចាំថ្ងៃរបស់តារាប្រុសរូបនេះវិញគឺពិតជាសាមញ្ញ និងធម្មតាខ្លាំងណាស់ មិនហាយសូរ ឬទាន់សម័យដូចតារាផ្សេងៗឡើយ។ ជាក់ស្តែង ជារៀងរាល់ថ្ងៃគេតែងឃើញលោក Sornram ទិញចំណីអាហារញ៉ាំតាមផ្លូវ ញ៉ាំអាហារតាមវាលស្រែ ញ៉ាំអាហារនៅលើកាំជណ្តើរ ចូលញ៉ាំអាហារតាមហាងអាហារតូចៗ ដោយមិនប្រកាន់ខ្លួនជាតារាល្បីល្បាញអ្វីនោះទេ។ មិនតែប៉ុណ្ណោះ លោកក៏ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសចូលចិត្តជួយអ្នកដទៃ និងមានសទ្ធាជ្រះថ្លាក្រោកមកដាក់បាត្រលោកតាំងពីព្រឹកព្រលឹមផងដែរ។ ចំណុចទាំងអស់នេះហើយ ដែលបានធ្វើឱ្យគេចាប់អារម្មណ៍ និងនៅតែចូលចិត្តលោក Sornram ដដែល...

Margie ទើបសម្រាលកូនភ្លោះប៉ុន្មានថ្ងៃ តារាល្បីៗប៉ុន្មានដួងនេះ ដឹកដៃគ្នាទៅសួរសុខទុក្ខភ្លែត

ថៃ៖ ដូចដែលប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសថៃ នាង Margie ទើបតែសម្រាលបានកូនភ្លោះដ៏គួរឲ្យស្រលាញ់ ដោយមានឈ្មោះថា Mika និង Mia។ យ៉ាងណាមិញ ក្រោយពីនាង Margie សម្រាកកូនទាំងពីរមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញថា តារាល្បីៗប្រុសស្រីប៉ុន្មានដួង ដែលត្រូវបានគេស្គាល់ថាជាមិត្តជិតស្និទ្ធនឹងអ្នកម្តាយថ្មីៗថ្មោងរូបនេះ បានដឹកដៃគ្នាមកសួរសុខទុក្ខ និងមកមើលកូនៗរបស់នាងដល់មន្ទីពេទ្យតែម្តង។ ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញមានវត្តមានតារាល្បីៗដូចជា នាង Yaya Urassaya...

អីយ៉ា! លេចលឺថា លោក ប៊ុត សីហា នឹងវិលត្រឡប់ចូល វិស័យសិល្ប:វិញ

មហាជនច្បាស់ជាស្គាល់ហើយ លោក ប៊ុត សីហា គឺជាអតីតបេក្ខភាព ទទួលបានពានរង្វាន់លេខមួយក្នុងកម្មវិធី “ The Voice Cambodia’’ នៅឆ្នាំ ២០១៤ ហើយលោកក៏ទទួលបានរង្វាន់ជាច្រើន និងសិទ្ធិធ្វើជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ផងដែរ។ រំលឹកឡើងវិញបន្តិច កាលពីឆ្នាំមុន តារាចម្រៀងរូបនេះ បានផ្ទុះនូវព័ត៌មានមិនល្អជាច្រើន ជាមួយផលិតកម្មហង្សមាស ផង និង ព័ត៌មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ផង...

រូបថតប៉ុន្មានសន្លឹកនេះ ដែលហ្វេនរបស់ Yaya ថានាង គួរឱ្យស្រលាញ់បំផុត

ថៃ៖ តារាសម្តែងស្រី Yaya ដែលជាតារាល្បីម្នាក់របស់ប្រទេសថៃនោះ នាងក៏មានភាពល្បីល្បាញប៉ែកអាស៊ី ត្រូវគេស្គាល់ដល់ប៉ែកអឺរ៉ុបផងដែរ ជាមួយនឹងសមត្ថភាព រូបសម្រស់បានធ្វើឲ្យនាងអាចឈរលើលំដាប់កំពូល ក្នុងចំណោមតារាស្រីល្បីៗនៅប្រទេសនេះ។ ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ទាំងកម្ពស់ និងមុខមាត់ដ៏ស្រស់ស្អាតរបស់នាង បានធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងមិនថាប្រុស ឬហ្វេនស្រីៗឡើយ។ ជាមួយគ្នានោះដែរ ក៏មានប្រភពព័ត៌មានថៃមួយបានបង្ហាញនូវរូបថតប៉ុន្មានសន្លឹកដែលហ្វេនៗរបស់នាងគិតថា  នាងពិតជាស្រស់ស្អាតបំផុត ជាងរូបនានា ទាំងការបញ្ចេញស្នាមញញឹម និងមុខគួរឲ្យក្នាញ់របស់នាងជាដើម។ សូមទស្សនារូបភាពរបស់នាងខាងក្រោមនេះ៖

អីយ៉ា! សុវត្ថិ ឌីធារិកា ប្តូរសម្រស់ និងការតែងខ្លួន កាន់តែស្អាតខុសពីមុនចូលសិល្បៈ

ប្រិយមិត្តច្បាស់ជាមិនទាន់ភ្លេច តារាចម្រៀងស្រីវ័យក្មេង សុវត្ថិ ឌីធារិកា ជាអតីតបេក្ខនារី ប្រឡងចម្រៀង ក្នុងកម្មវិធី Cambodian Idol ឆ្នាំ២០១៥ ឡើយ ដែលរូបនាង ទទួលបានភាពល្បីល្បាញ មិនចាញ់ តារាផ្សេងៗប៉ុន្មានទេ ដោយសារតែទឺកដមសម្លេងរបស់នាង។ ជាក់ស្តែង គេសង្កេតឃើញថា មួយរយៈក្រោយនេះ សម្រស់របស់តារាស្រីរូបនេះ គឺកាន់តែស្រស់ស្អាតជាងមុនឆ្ងាយណាស់ ខុសពីទើបតែចូលប្រឡូកក្នុងសិល្បៈថ្មីថ្មោង។ ជាពិសេស សូម្បីតែការលេងខ្លួនរបស់នាង ក៏មានការ...

OMG! ភ្លើងឆេះព្រៃដ៏ខ្លាំងមួយ កំពុងឆាបឆេះយ៉ាងខ្លាំងនៅក្នុងកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងបានប្រកាសអាសន្នមួយជាការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃដ៏ធំបំផុតមួយដែលកំពុងកើតមាន។ នៅក្នុងហេតុនេះយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាង ៤០០០នាក់ត្រូវបានគេជម្លៀសចេញ ខណៈដែលទាហានរាប់ពាន់នាក់បានជួយអ្នកពន្លត់អគ្គីភ័យនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងតំបន់ភ្នំភាគឦសានរបស់ប្រទេស ដែលជិតព្រំដែនកូរ៉េខាងជើង។ បើទោះជាអគ្គីភ័យនៅចំនុចសំខាន់ត្រូវបានពន្លត់ក៏ដោយ ក៏កន្លែងផ្សេងនៅតែបន្តឆេះនៅឡើយ។ វាត្រូវបានគេជឿជាក់ថាអគ្គីភ័យដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ មានប្រភពដើមចេញពីជិតតំបន់ Goseong ក្នុងខេត្ត Gangwon ភាគខាងជើងនៃទីក្រុងសេអ៊ូល។ ក្រុមមន្ត្រីបាននិយាយថាដោយមានខ្យល់បក់យ៉ាងខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមតំបន់ភ្នំដែលជាកន្លែងដែលធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាលពីឆ្នាំមុន និងទៅកាន់ទីក្រុង Sokcho និង Gangneung ។ ម៉ាស៊ីនពន្លត់អគ្គីភ័យជាង ៨០០ គ្រឿង ត្រូវបានគេនាំយកមកពីទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាភ្លើងនេះផងដែរ ដែលអគ្គិភ័យនេះបានបំផ្លាញអគារជាច្រើនរយនៅក្នុងខេត្តនេះទៅហើយ។ លោកប្រធានាធិបតី Moon...
36,652FansLike
81FollowersFollow
1FollowersFollow
2,110SubscribersSubscribe

កម្សាន្ត

Must Read Stories