Home ជីវិត និង សង្គម

ជីវិត និង សង្គម

OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ ...

ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។ នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ...

សម្តេចតេជោ សម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី នោះឡើយ ដោយសារតែ…!

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការក្នុងពេលបច្ចុប្បន្នដែលកំពុងខ្វះខាតថាមពលអគ្គិសនី និងការចរចា មិនត្រូវគ្នាផងដែរ។ ម៉្យាងនៅពេលនេះ កម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាងក្នុងនោះ បាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងពីប្រទេសឡាវ និងវៀតណាមផងដែរ។ កម្ពុជាក៏ទើបតែដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង...

ដល់កហើយ! ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសកម្ពុជាហើយ ដែលនាំឲ្យសត្វជ្រូកងាប់ជាបន្តបន្ទាប់

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ហើយបានសម្លាប់សត្វជ្រូករាប់សិបក្បាលនោះ ពេលនេះបានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដែលត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ជំងឺនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ចាប់តាំងពីថ្ងៃទី ២២ ខែមីនា មកម៉្លេះ នេះតាមការបញ្ជាក់ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក សូយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគីរី បានបញ្ជាក់ថា នៅខេត្តរតនគីរី...

សង្វេកណាស់! លោកតាជរា ខំរត់ម៉ូតូឌុបតាំងពីព្រឹករហូតដល់យប់ជ្រៅ ដើម្បីដូរបាយមួយថ្ងៃ គិតមួយថ្ងៃ

ក្រុងកំពង់ចាម៖ ពិតជាគួរឱ្យសង្វេកខ្លាំងណាស់ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ ដើម្បីដូរបាយសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ ដោយសារតែ លោកតាចាស់ជរាគ្មាននរណាហ៊ានជិះជាមួយលោកតាទេ​ ថ្ងៃខ្លះមិនបានម៉ូយមួយផង​  ម៉្យាងម៉ូតូលោកតាក៏ចាស់ណាស់ហើយ។ លោកតាមករត់ម៉ូតូចាំរកម៉ូយតាំងពីព្រឹករហូតដល់យប់ជ្រៅណាស់ ជួនកាលដល់ម៉ោង 12យប់ក៏មានដែរ​ ។ យោងតាមហ្វេសបុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ជាមួយរូបភាពជាច្រើនសន្លឹកថា៖ "សូមបងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់លោកតាផងលោកតាពិតជាកំសត់ណាស់​ គាត់គ្មានកូនចៅទេ​ គាត់រត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង12យប់​ មិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់ លោកតារស់នៅភូមិបឹងកុក២​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។ សូមបងប្អូនជួយគាត់ផង​...

កុំចេះតែហ៊ាន! ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចកាន់កាប់គណនីហ្វេសប៊ុកគេ និងបង្ហោះ…!

បើយោងតាមរយៈហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីដើមបណ្តឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សុខផេង យកមកបំភ្លឺនៅនាយកដ្ឋាន ដែលពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាតិ ហើយមិនតែប៉ុណ្ណោះបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក។ នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩...

ដំណឹងល្អ! រថយន្តរដ្ឋចំនួន ១២០គ្រឿង នឹងប្រើដើម្បីដឹក ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងថ្ងៃចូលឆ្នាំខ្មែរ

នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃប្រទេសកម្ពុជា បានប្រកាសថា សាលារាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តដល់ទៅ ១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋក្នុងពិធិចូលឆ្នាំខ្មែរ ដោយមិនយកលុយ។ ការប្រកាសនេះ គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី កម្ពុជាប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលកោះពេជ្រ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ពោលគឺចាប់នៅថ្ងៃ១២ ដល់១៨...

លោកព្រះ! កូនស្រីរបស់តារាសម្ដែង ប៊ីរីយ៉ា កាន់តែធំ កាន់តែគួរឱ្យស្រលាញ់… ឡើងឃ្យូតហ្មង!

ទស្សនិកជនច្បាស់ជាស្គាល់ តារាសម្តែងស្រីកូនកាត់ អ្នកនាង ប៊ីរីយ៉ា ដែលជាតារាល្បីមួយរូប និងទទួលបានប្រជាប្រិយភាព ដោយសារតែសម្រស់ រួមផ្សំនឹងសមត្ថភាពសម្ដែងផងដែរនៅវិស័យសិល្បៈរបស់ខ្មែរ។ មួយរយៈចុងក្រោយនេះ នាងហាក់ស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈបន្តិច ប៉ុន្តែគេនៅតែឃើញនាងមានថតស្ពតពាណិជ្ជកម្ម។ ថ្មីៗនេះទស្សនិកមានការភ្ញាក់ផ្អើលនៅពេលបានឃើញរូបថត ប៉ុន្មានសន្លឹករបស់កូនស្រីរបស់នាង ដែលមានឈ្មោះថា ឡាប៊ីណា ដែលនាងតូចមើលទៅគួរឱ្យស្រលាញ់ និងឃ្យូតមែន មិនចាញ់ម្ដាយឡើយ។ ទស្សនិកជន ពេលបានឃើញហើយមិនភ្លេចការសរសើរស្រីតូច ឡាប៊ីណា ឡើយ។ តោះចង់ជ្រាបកាន់តែច្បាស់ មកទស្សនារូបភាព ឃ្យូតនាងតូច Labina ខាងក្រោមនេះ៖ ...