មានហ្វែនប្រុសស្អាតទៀត! តារា​ប្រុស​វ័យ​ក្មេង​ម្នាក់​ tag ​IG សុំ​ប្រពន្ធ​ចង់​បាន​កូន​ស្រីដែរ ក្រោយថតរូបជាមួយ Demi សរសើរអូនតូចគួរឲ្យស្រលាញ់!

46

លោកបានរៀបការកាលពីពាក់កណ្តាលឆ្នាំ ២០២២ សម្រាប់គូស្នេហ៍ម៉ារ៉ាតុង Tor Saksit និង Bright Pitchayatan មកទល់ពេលនេះជិតមួយឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់មានសញ្ញាថា មានអ្នកនឹងមកស្នងមរតកនៅឡើយទេ។

ថ្មីៗនេះដែរ អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ដែលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយលោកបានថតរូបជាមួយ អូនតូច Demi កូនស្រីដ៏ស្រស់ស្អាតរបស់ លីឌា និង ម៉ាធូ ព្រម​ទាំង​សរសើរ​កូននេះ​​ថា​ជាក្មេង​គួរ​ឱ្យ​ស្រឡាញ់ ដែលជាសញ្ញានៃដំណឹងក្នុងពេលឆាប់ៗ។

ដោយក្នុងនោះលោកបានសរសេរ caption បែបនេះថា មើលទៅពិតជាគួរឲ្យស្រលាញ់ណាស់ ចង់បានកូនស្រី ដោយមាន tag ប្រពន្ធរបស់ខ្លួនទៀតផង ។

ក្នុងនោះដែរ ឃើញមានអ្នកគាំទ្រជាច្រើនហាក់សាទរ និងប្រាប់ថា គួររួសរាន់ឡើង វាគួរអោយស្រលាញ់ណាស់ ហើយប្រាកដជា ស្អាតគួរឲ្យស្រលាញ់ដូច Demi អីចឹង ។ អ្នកខ្លះទៀត និយាយត្រង់ៗថា គួរតែមានកូនមួយដែរទៅ យកកូនភ្លោះប្រុសស្រីតែម្ដង ក៏ល្អ ៕ ប្រភព៖ បរទេស