អ្នកគាំទ្រថៃ និងជុំវិញពិភពលោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលកំពូលតួឯកស្រីចុងក្រោយនេះ នាង ‘Suzy’ warp បាន check-in នៅប្រទេសថៃកាលពីសប្ដាហ៍មុន។
នាង Suzy បានថតស្ពតពាណិជ្ជកម្មឲ្យ Su:m 37 ហើយថ្មីៗនេះ Suzy បានអាប់ដេតរូបភាពតាមរយៈ IG ផ្ទាល់ខ្លួន ឈ្មោះថា skuukzky ដោយបង្អួតសម្រស់ដ៏គួរឲ្យស្រលាញ់ និងភ្លឺថ្លា ក្មេងជាងវ័យ ពេលនាងបានមកដល់ប្រទេសថៃ ជាមួយនឹងចំណងជើងខ្លីៗដែលមានន័យថា ‘ថ្មីៗនេះនៅប្រទេសថៃ’ ។
បើទោះជាអាកាសធាតុនៅប្រទេសថៃ ឡើងដល់ ៤០ អង្សា ក៏សម្រស់របស់ Suzy មិនអាចមើលរំលងបានឡើយ ភាពស្រស់ស្អាតរបស់នាងពិតជាបង្កើតរឿងមួយថ្មីគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រពាសពេញពិភពលោក ៕ ប្រភព៖ បរទេស