ប្រធានាធិបតីសហរដ្ឋអាមេរិច 7រូប ដែលកាន់ដំណែងក្នុងរយៈពេលខ្លីបំផុត

40

ទី1 William Henry Harrison : 31ថ្ងៃ

William Henry Harrison ជាប្រធានាធិបតីជំនាន់ទី9 នៃសហរដ្ឋអាមេរិច ដែលចេញពីគណបក្ស WHIG គាត់ចាប់ផ្តើមឡើងកាន់ដំណែងជាប្រធានាធិបតី នាថ្ងៃទី 04 មីនា 1841

ក្រោយមកគាត់បានបាត់បង់ជីវិតទាំងក្នុងដំណែងជាប្រធានាធិបតីនៅឡើយ នាថ្ងៃទី 04 មេសា 1841 ដោយជម្ងឺគ្រុនពោះវៀន  រលាកសួត  និង រលាកក្រពេញ Parathyroid ក្នុងវ័យ 68ឆ្នាំ។

ដែលធ្វើឲ្យលោកក្លាយជាប្រធានាធិបតីដំបូងគេដែលបានកាន់ដំណែងបានខ្លីជាងគេបំផុត ហើយក៏ជាប្រធានាធិបតីអាមេរិចដំបូងបង្អស់ដែលបានបាត់បង់ជីវិតទាំងនៅកាន់ដំណែងនៅឡើយផងដែរ។

Photo : www.history.com

ទី2 លោក James A. Garfield : 199ថ្ងៃ

James A. Garfield ជាប្រធានាធិបតី ជំនាន់ទី 20 របស់សហរដ្ឋអាមេរិច ដែលគាត់ចេញមកពីគណបក្សសាធារណរដ្ឋ(Republican) និងកាន់ដំណែងនៅថ្ងៃទី 04 មីនា 1881។

រហូតដល់ថ្ងៃទី 02 កក្កដា 1881 James A. Garfield ត្រូវបានលបបាញ់ប្រហារដោយកាំភ្លើង នៅឯស្ថានីយ៍រថភ្លើង Baltimore- Potomac ក្នុងរដ្ឋ វ៉ាស៊ីនតោន ឌីស៊ី

ដែលធ្វើឲ្យគាត់រងរបួសធ្ងន់ រហូតដល់គាត់ត្រូវទទួលការព្យាបាលអស់ជាច្រើនខែ ចុងក្រោយគាត់ក៏បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី 19 កញ្ញា 1881 ក្នុងវ័យ 49ឆ្នាំ។

Photo : military.com

ទី 3 លោក Zachary Taylor : 492 ថ្ងៃ

Zachary Taylor ជាប្រធានាធិបតី ជំនាន់ទី 12 របស់សហរដ្ឋអាមេរិច ចេញពីគណបក្ស WHIG ដែលគាត់បានឡើងកាន់ដំណែង នៅថ្ងៃទី 04 មីនា 1849

មុនពេលដែលគាត់់ឈរឈ្មោះជាប្រធានាធិបតី គាត់ក៏ធ្លាប់ជាមេបញ្ជាការកងទ័ពដ៏សំខាន់ម្នាក់ ដោយគាត់មានស្នាដៃក្នុងអំឡុងសង្គ្រាម ម៉ិចស៊ិចកូ – អាមេរិច (ក្នុងឆ្នាំ 1846-1848)ផងដែរ។

គាត់បានបាត់បង់ជីវិតក្នុងអំឡុងកាន់ដំណែង នាថ្ងៃទី 09 កក្កដា 1850 ដោយជម្ងឺ គ្រុនផ្ដាសាយ និង មេរោគក្នុងក្រពះ ក្នុងវ័យ 65ឆ្នាំ ។

Photo : The White House association

ទី 4 លោក Warren G. Harding : 881 ថ្ងៃ

លោកជាប្រធានាធិបតី ជំនាន់ទី 29 របស់ សហរដ្ឋអាមេរិច ដែលលោកចេញមកពីគណបក្ស សាធារណរដ្ឋ (Republican) និងបានឡើងកាន់ដំណែងនាថ្ងៃទី 04 មីនា 1921

លោក Warren G. Harding គឺជាប្រធានាធិបតីមួយរូបដែល បានបាត់បង់ជីវិតក្នុងអំឡុងពេលកាន់ដំណែងផងដែរ ដោយគាត់បានបាត់បង់ជីវិតនៅថ្ងៃទី 02 សីហា 1923 ដោយជម្ងឺ រលាកសួត និង គាំងបេះដូង ក្នុងវ័យ 57ឆ្នាំ។

Photo : www.history.com

ទី 5 លោក Gerald Ford : 895 ថ្ងៃ

លោកជាប្រធានាធិបតីជំនាន់ទី 38 របស់សហរដ្ឋអាមេរិច ចេញមកពីគណបក្ស សាធារណរដ្ឋ (Republican) និងបានឡើងកាន់ដំណែងនៅក្នុងថ្ងៃទី 09 សីហា 1974

ដោយគាត់បានទទួលដំណែងជាប្រធានាធិបតី បន្ទាប់ពីលោក Richard Nixon បានលាលែងពីដំណែង ហើយ ដោយសារតែពាក់ព័ន្ធនឹងរឿងក្តី Watergate ក្រោយមកគាត់លែងមានសិទ្ធឈរឈ្មោះបោះឆ្នោតជារៀងរហូត បន្ទាប់គាត់ អស់សិទ្ធិធ្វើជាប្រធានាធិបតីនៅថ្ងៃទី 20 មករា 1977។

Photo : The White House association

ទី6 លោក Millard Fillmore : 969ថ្ងៃ 

លោក Millard Fillmore ជាប្រធានាធិបតីជំនាន់ទី 13 នៃសហរដ្ឋអាមេរិច ចេញពីគណបក្ស WHIG កាន់ដំណែងនៅថ្ងៃទី 09 កក្កដា 1850

ដោយគាត់កាន់ដំណែងត្រឹមតែមួយសម័យប៉ុណ្ណោះ ក៏អស់សិទ្ធិជាប្រធានាធិបតីរៀងរហូត នាថ្ងៃទី 04 មីនា 1853។

Photo : www.history.com

ទី7 លោក John F. Kennedy : 1036ថ្ងៃ

លោក John F. Kennedy ជាប្រធានាធិបតីជំនាន់ទី 35 របស់សហរដ្ឋអាមេរិច ចេញពីគណបក្សប្រជាធិបតេយ្យ កាន់ដំណែងនៅថ្ងៃទី 20 មករា 1961

រហូតដល់ថ្ងៃទី 22 វិច្ឆិកា 1963 លោក John F. Kennedy ត្រូវបានធ្វើឃាត ដោយ Lee Harvey Oswald ខណៈពេលដែលគាត់ធ្វើដំណើរទៅរកសម្លេងឆ្នោតនៅរដ្ឋ តិចសាស់ ក្នុងវ័យ 46ឆ្នាំ៕

Photo : National Day

ប្រភព : kapook