ក្រុមហ៊ុន The Walt Disney Company នឹងចាប់ផ្ដើមគម្រោងបញ្ឈប់បុគ្គលិកចំនួន ៧ ០០០ នាក់ គឺចាប់ពីសប្ដាហ៍នេះទៅ ក្នុងបំណងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ។
បើយោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះដែរ នឹងធ្វើឡើងចំនួន ៣ លើក ដែលក្នុងសប្ដាហ៍នេះ គឺជាការចាប់ផ្ដើមលើកដំបូង ហើយលើកទី ២ នឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ ចំណែកឯលើកចុងក្រោយ នឹងធ្វើឡើងនៅដើមរដូវក្ដៅ ។
គួរឲ្យដឹងថា តាមការបញ្ជាក់ពីលោក Bob Iger ការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីជួយសន្សំប្រាក់ ៥.៥ ពាន់លានដុល្លារ ស្របពេលដែលជំនួញលើ video online កំពុងជួបបញ្ហាប្រឈមប្រកួតប្រជែង៕