Yang Mi ស្រលាញ់ការងារជាងក្រុមគ្រួសារ រយៈពេល 3 ឆ្នាំ នៅជាមួយកូនស្រីត្រឹមតែ 37ថ្ងៃប៉ុណ្ណោះ

ទស្សនាវដ្ដីហុងកុងបានជីកកកាយបញ្ហាជីវិតគ្រួសាររបស់ Yang Mi និង Liu Kai Wei ដែលបានចែកផ្លូវគ្នា ក្រោយពីពួកគេរៀបការបាន5ឆ្នាំប៉ុណ្ណោះ ហើ់យមូលហេតុដែលធ្វើឲ្យជីវិតមង្គលការរបស់គេមិនអាចទៅមុខរួចទៀតក៏ដោយសារតែ ខាងស្រីជ្រើសយកការងារជាងតួនាទីជាម្ដាយ រហូតដល់នាងស្ទើរតែគ្មានពេលនៅជាមួយគ្រួសារសោះ

27

យោងតាមព័ត៌មានជីវិតមង្គលការរបស់ Yang Mi និងត្រូវបែកគ្នាជាមួយ Liu Kai Wei ព្រោះតែពួកគេស្ទើរតែគ្មានពេលវេលាឲ្យគ្នាសោះ។

Photo : IG
Photo : IG
Photo : IG
Photo : Pinterest
Photo : Pinterest
Photo : Pinterest

ដែលក្រោយមក ទស្សនាវដ្តីហុងកុងក៏បាន បង្ហាញពីសេចក្តីលម្អិតអំពីរឿងនេះ ជាពិសេសគឺខាងស្រី Yang Mi ដែលក្រោយពេលដែលនាងសម្រាលកូនរួច ការងារសម្ដែងរបស់នាងបែរជាកាន់តែរវល់ជាងមុន រហូតដល់ធ្វើឲ្យនាងមានឱកាសមកលេងកូននៅហុងកុង ត្រឹមតែមិនប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ។

Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG

កូនស្រីរបស់ Yang Mi និង Liu Kai Wei កើតនោះថ្ងៃទី 01 មិថុនា 2014 ដែលក្រោយពីសុខភាពរបស់នាងត្រឡប់មកជារឹងមាំវិញ Yang Mi ក៏ត្រឡប់ទៅធ្វើការវិញពេញៗតែម្ដង ដែលក្នុងពេល3ឆ្នាំ នាងថតរឿងខ្សែភាពយន្តបានដល់ទៅ4រឿង និង រឿងភាគវែងៗ 4 រឿងទៀតឯណោះ។

Photo : Pinterest
Photo : Pinterest
Photo : Pinterest
Photo : Pinterest
Photo : Pinterest
Photo : Pinterest

ហើយរយៈពេល3ឆ្នាំមកនេះ កូនស្រីរបស់នាង រស់នៅហុងកុងជាមួយនឹង ឪពុកម្តាយស្វាមីរបស់នាង ទើបអ្នកលេង Internet ហុងកុងនាំគ្នាសន្និដ្ឋានថា «កន្លងមកក្នុងពេល 3ឆ្នាំមកនេះ Yang Mi មករកកូននៅហុងកុងត្រឹមតែពេលដែលគ្មានការងារ ដែលមិនប៉ុន្មានលើកប៉ុណ្ណោះ ដោយក្នុងឆ្នាំ 2016 នៅហុងកុងបានត្រឹម 24ថ្ងៃប៉ុណ្ណោះ , 2017 នាងនៅបាន 8 ថ្ងៃ ហើយ 2018 ត្រឹមតែ5ថ្ងៃប៉ុណ្ណោះ បើសរុបទៅ 3ឆ្នាំ នាងបានមកលេងកូនត្រឹមតែ 37ថ្ងៃប៉ុណ្ណោះ។

Photo : Pinterest
Photo : Pinterest
Photo : Pinterest

ហើយ លោក Liu Dan ឪពុកក្មេករបស់នាងក៏ធ្លាប់និយាយពីរឿងនេះផងដែរថា «ទោះបីគាត់និងភរិយាជាអ្នកដែលត្រូវមើលថែរចៅ តែ Yang Mi និង  Liu Kai Wei ក៏នៅតែទាក់ទងមករកកូនរបស់ពួកគេតាម Video Call ជានិច្ច ដែលពួកគេមិនបាននៅឃ្លាតឆ្ងាយពីកូនដូចអ្នកមហាជននិយាយនោះឡើយ»។

Photo : IG
Photo : IG
Photo : IG
Photo : Pinterest
Photo : Pinterest
Photo : Pinterest

ក្រោយពីពេលដែលពួកគេលែងលះគ្នា​ Yang Mi ក៏បានផ្តល់បទសម្ភាសន៍ជាលើកដំបូងថា « គ្មានប្រយោជន៍អ្វីដែលយើងត្រូវត្រឡប់ទៅនឹកដល់រឿងអតីតកាលវិញឡើយ យ៉ាងណាវាក៏ជារឿងកន្លងហួសទៅហើយ»។

នាងក៏បាននិយាយពីកូនស្រីរបស់នាងផងដែរថា «កូននាងចូលចិត្តសួរច្រើន និយាយក៏ច្រើន ចូលចិត្តប្រើជីវិតខាងក្រៅផ្ទះជាង »៕

ប្រភព : mgronline