ជូនពរខួបកំណើតគេបែបណា ឲ្យដូចជាលួងសង្សារខ្លួនឯង??!!

20

ក៏ជាគូស្នេហ៍មួយគូដែលមហាជនចាប់អារម្មណ៍ផងដែរ សម្រាប់គូរបស់កំលោះមហាច្រឡឺម Nicky Nachat ជាមួយនឹងសង្សាររបស់គេគឺ កញ្ញា Goy Arachaporn ក្រោយពេលដែលមានព័ត៌មានថា «ខាងស្រីខឹងនឹងខាងប្រុសខ្លាំងមែនទែន រហូតដល់ថ្នាក់រើចេញពីផ្ទះ» ចឹងហើយមានតែចាំមើលទេ ថាតើ Nicky នឹងលួង Goy យ៉ាងណា??

Photo : IG
Photo : IG
Photo : IG
Photo : IG

ដោយថ្មីៗនេះ នៅក្នុងឱកាសពិធីខួបកំណើតរបស់ អ្នកគ្រូ Tukky Sudarat ក៏មានរឿងរ៉ាវគួរឲ្យស្រលាញ់របស់ Nicky ដែលមើលទៅ គេហាក់ដូចជានិយាយជូនពរថ្ងៃកណើតឲ្យអ្នកគ្រូ Tukky តែការពិតគេនិយាយពាក្យពេចន៍ជូនទៅដល់ សង្សាររបស់គេ Goy Arachaporn ទៅវិញទេ

Photo : TikTok
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG

«ការពិតទៅ នាងគឺជាមនុស្សស្រីម្នាក់ដែលខ្ញុំស្រលាញ់ខ្លាំងមែនទែន បន្ទាប់ពីម្តាយរបស់ខ្ញុំ ខ្ញុំនិយាយការពិតមែនណាស់ ដែលមិនអាចនិយាយពាក្យអ្វីផ្សេងក្រៅពីពាក្យថាស្រលាញ់ខ្លាំងមែនទែនណាបាទ នឹកខ្លាំងណាស់ ចង់ឲ្យនាងត្រឡប់មកវិញ មិនបានឃើញច្រើនថ្ងៃមកហើយ»

Photo : IG
Photo : IG
Photo : IG

ពាក្យពេចន៍ចេញពីចិត្តរបស់ Nicky បានធ្វើឲ្យមិត្តភក្តិគ្រប់គ្នាក៏នាំគ្នាមកឲ្យកម្លាំងចិត្តដល់គេ ចឹងហើយមានតែចាំមើលថា តើ Nicky លួង Goy បានសម្រេចឬអត់? ហើយម្យ៉ាងទៀត ហ្វេនក្លិបក៏ព្យាយាមបញ្ចុះបញ្ចូលនឹងជួយគេពីក្រោយផងដែរ៕

Photo : IG
Photo : IG
Photo : IG
Photo : IG

ប្រភព : Sanook