ទិវានៃក្ដីស្រឡាញ់ បាត់ប្ដីពីព្រឹកទល់ល្ងាច មកនៅហ្នឹងសោះ

76

អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលផង ក្រោយពីបានឃើញផូសរបស់ គណនីឈ្មោះ OmOm OiOi ហើយអ្នកខ្លះផ្ទុះសំណើចផងដែរ ។

មានករណីបុរសម្នាក់ជាប្ដី បានបាត់មួយព្រឹកទៅទិញផ្កាក្នុងឱកាសទិវានៃក្ដីស្រឡាញ់ តែបែរជាស៊យដោយបើករថយន្តធ្លាក់ប្រឡាយ តែពុំមានគ្រោះថ្នាក់នោះឡើយ។

ចំពោះរឿងនេះ យោងតាមរយៈគណនីហ្វេសប៊ុកស្ត្រីដែលជាភរិយាឈ្មោះ OmOm OiOi បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ស្វាមីខ្លួនឈរកាន់បាច់ផ្កា ក្បែរឡានដែលបានធ្លាក់ប្រឡាយ ព្រមទាំងរៀបរាប់បែបនេះថា៖ «បាត់មួយព្រឹកទល់ល្ងាច​ អ្នកណាមិនខឹង​ ដំបូង​ខឹង​ ឮដំណឹងភ័យ​ ពេលដឹងថាសុវត្ថិភាពសើច តែឥលូវដល់វគ្គអាណិតពូម្ចាស់ឡានម្តង ប៉ាវាថាអត់បាន​ prank ទេណាម៉ាក់វា​ពិត​ៗ» ។

យ៉ាងណាមិញ បើតាមរយៈគណនីបុរសជាប្ដី បានបង្ហោះរូបបាច់ផ្កាយ៉ាងស្រស់ស្អាត ព្រមទាំងសកម្មភាពរបស់ខ្លួន ជាមួយពាក្យថា៖ «ដល់គោលដៅសម្រាប់ថ្ងៃទី ១៤ កុម្ភៈ ២០២៣ ជូនម៉ាក់តាន់តាន់»៕ ប្រភព៖ ហ្វេសប៊ុក