លោក Bill Gates ជឿជាក់ថា IA ដូចជា ChatGPT នឹងមកផ្លាស់ប្តូរពិភពលោកនាពេលអនាគត

72

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដកស្រង់សម្ដីរបស់មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជឿជាក់ថាកម្មវិធី IA ដែលមានឈ្មោះថា ChatGPT ដែលជាប្រភេទ Chatbot កំពុងទទួលបានប្រជាប្រិយភាពជុំវិញពិភពលោកនោះ នឹងអាចមកជំនួសការងារមនុស្សនាពេលអនាគត ខណៈក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទូទាំងពិភពលោកកំពុងនាំគ្នាប្រជែងលើសេវាកម្មនេះ។

FILE PHOTO: Bill Gates arrives at the Elysee Palace in Paris, France, April 16, 2018. REUTERS/Charles Platiau

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Handelsblatt របស់ប្រទេសអាឡឺម៉ង់ លោក Bill Gate បាននិយាយថា ដោយជឿជាក់ថា៖ «លោកជឿជាក់ទៅលើ ChatGPT ដែលមានសមត្ថភាពឆ្លើយតបដូចមនុស្សបានយ៉ាងអស្ចារ្យចំពោះសំណួររបស់អ្នកប្រើប្រាស់ ហើយវានឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់បំផុតនាពេលអនាគតដូចទៅនឹងប្រព័ន្ធអ៊ិនធឺណែតក្នុងពេលបច្ចុប្បន្ននេះ ដែលមនុស្សមិនអាចខ្វះបាន»។

Photo by nationworldnew

«រហូតមកទល់ពេលនេះ AI អាចអាន និសរសេរបាន ប៉ុន្តែមិនអាចយល់ខ្លឹមសារបានទេ។ ដូច្នេះសេវាកម្ម AI ថ្មីដូចជាកម្មវិធី ChatGPT នឹងធ្វើឱ្យការងារការិយាល័យជាច្រើនកាន់តែមានប្រសិទ្ធិភាពជាជាងការងារប្រើមនុស្សនាពេលបច្ចុប្បន្ន ខណៈវាអាចជួយសរសេរវិកក្កយបត្រ (Invoice) ចំណូល ចំណាយរបស់ក្រុមហ៊ុន ឬអាចសរសេរជាអត្ថបទបានថែមទៀតផង»។ លោកBill Gates បានបន្ថែម ។

គួរឲ្យដឹងដែរថា មិនមែនមានតែ Microsoft មួយប៉ុណ្ណោះទេ ដែលបានបង្កើត ChatGPT នោះ គឺមានច្រើនក្រុមហ៊ុនទៀត ដូចថ្មីៗនេះក្រុមហ៊ុនយក្ស Google និងក្រុមហ៊ុនចិន Baidu ក៏ទើបតែប្រកាសបង្ហាញពីគម្រោងនោះផងដែរ ។ ដូច្នេះនាពេលអនាគត IA នឹងអាចជំនួស និងជំនួយការងាររបស់របស់ជាច្រើន ប៉ុន្តែតើវា នឹងមានហានិភ័យដែរ ឬទេ ប្រសិនបើ IA មានភាពឆ្ងាតវ័យកាន់តែខ្លាំងឡើងៗ? ដកស្រង់ពី Reuters និង freshnews