Beam Kawee ផុសជូនពរថ្ងៃកំណើតឲ្យមិត្តសម្លាញ់ Big D2B

67

Beam Kawee នឹកដល់អតីតមិត្តរួមក្រុម Big D2B ដោយផុសជូនពរថ្ងៃកំណើត ដោយប្រាប់ថា «មានក្តីសុខឲ្យច្រើនៗណាស់ និងទៅធ្វើបុណ្យថ្ងៃកំណើតឲ្យនៅវត្ត»។

Photo : IG

គឺជាអ្នកចម្រៀងម្នាក់ដែលមិនដែលបាត់ពីក្នុងចិត្តហ្វេនៗឡើយ សម្រាប់ Big Panrawat ឬ Big D2B ទោះបីជាពេលវេលាកន្លងផុតទៅ14ឆ្នាំហើយក្តី តែនៅតែជាទីស្រលាញ់របស់មិត្តភក្តិ និង ហ្វេនៗជានិច្ច ដោយថ្មីៗនេះ លោក Beam Kawee បានផុសនឹករលឹកដល់គេ ព្រមទាំងជូនពរថ្ងៃកំណើតថា

Photo : IG
Photo : IG
Photo : IG
Photo : IG

«រីករាយថ្ងៃកំណើតណាស់ Big នៅតែនឹកដល់ដូចមុន ពេលវេលាពិតជាកន្លងផុតទៅលឿនមែនទែន ពេលនេះបងនិង Dan កំពុងតែថតរឿង ចាំថតចប់ហើយនឹងយកមកឲ្យមើលណា»

Photo : IG
Photo : IG

 

«ហើយពីដំបូងឡើយ ដូចជាអាចមានខនសឺត D2B គម្រប់ខួប 20ឆ្នាំទៀតផងណា តែដោយសារតែកូវីត ទើបត្រូវលុបចោលវិញ តែទោះជាយ៉ាងណាក៏បងជឿថាគ្រប់គ្នានៅតែនឹកដល់ឯង ពេលខ្លះក៏នៅមានអ្នកហៅបងជាឈ្មោះឯងនៅឡើយ ចាំជួបគ្នានៅវត្តណាស់ មានក្តីសុខឲ្យច្រើនៗក្នុងថ្ងៃកំណើតណាស់»៕

Photo : thethaiger

ប្រភព : thethaiger