ក្រពើ មកលេងដល់ក្នុងបន្ទប់ដេក ណាមិនលួសព្រលឹង

90

នៅថ្ងៃទី 16 វិច្ឆិកា 2022 វេបសាយ Mirror Media បានបង្ហើបប្រាប់ពីហេតុការណ៍ដ៍គួរឲ្យរន្ធត់មួយ ដែលកើតឡើងក្នុងកសិដ្ឋានចិញ្ចឹមក្រពើរសិប្បនិមិត្តមួយកន្លែងនៅក្នុងខេត្ត Guangdong នៃប្រទេសចិន នៅថ្ងៃទី 11 វិច្ឆិកា 2022 មានកម្មករម្នាក់ដែលទើបតែចប់ម៉ោងការងារ គាត់ក៏បានដើរសំដៅមកបន្ទប់ស្នាក់ តែគាត់ក៏ត្រូវរន្ធត់ចិត្ត ពេលដែលប្រទះឃើញភ្ញៀវដែលមិនបានអញ្ជើញមកចាំនៅបន្ទប់ស្នាក់ ។

Photo : Kapook

ភ្ញៀវដែលសំដៅដល់នោះគឺជាក្រពើរយក្យ1ក្បាល 120 kg ដែលរឿងរ៉ាវនេះចេញពីឃ្លឹបវីឌីអូដែលត្រូវថតជាប់ ហើយនាំយកមកផុសក្នុង TikTok ចិន ដែលវាកំពុងតែវារនៅក្នុងបន្ទប់ចន្លោះគ្រែ2 ហើយបើយើងសង្កេតមើលទៅលើកម្រាលក៏រឹតតែគួរឲ្យស្លុតចិត្តថែមទៀត ព្រោះឃើញក្បែរខ្លួនវានោះមានរូបរាងហាក់ដូចជាឆ្អឹង រាយប៉ាយពេញនោះ ថែមមានស្លាកស្នាមឡើងទៅលើគ្រែទៀតផង។

Photo : Kapook

ហើយពួកកម្មករនៅទីនោះក៏នាំគ្នាប្រើឧបករណ៍ដើម្បីដេញវាចេញផងដែរ តែក៏ត្រូវរត់ខ្លួនឯងជាច្រើនលើកច្រើនសារ តែក៏គ្មានព័ត៌មានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ថាតើក្រុមកម្មករធ្វើយ៉ាងណាចំពោះវាបន្ត ហើយឆ្អឹងក្នុងបន្ទប់នោះជារបស់អ្នកណាឬសត្វអ្វី?

Photo : Kapook

ក្រោយពីឃ្លីបនេះត្រូវបានបង្ហោះក្នុង TikTok ចិន ក៏មានអ្នកខមមិនជាមតិៗផ្សេងៗគ្នាជាច្រើន អ្នកខ្លះក៏ភ័យខ្លាចនឹងហេតុការណ៍ផងដែរ។

ដោយមានអ្នកលេង Internet បានឃើញថា នៅក្នុងឃ្លីបមានក្រពើរមួយក្បាលផ្សេងទៀតនៅលើធ្នើរដាក់ឥវ៉ាន់ខាងក្នុងបន្ទប់ផងដែរ៕

Photo : Kapook

ប្រភព : Kapook