អញ្ជឹងបានថាប្រពន្ធល្អសម្លឹងទៅណារួច! Chompoo Araya អត់ខ្វល់ ក្រោយពេលគេល្បីថាប្ដីមានស្រីមកនោះ

បើកបង្ហាញពី ផុសក្រោយគេបង្អស់របស់ Chompoo Araya ក្រោយពីត្រូវគេគិតថាជាអ្នកនៅក្នុងព័ត៌មានដែលថា គូស្នេហ៍របស់តារា «ស្វាមីផ្អៀងទៅឆ្វេង » ដោយនាងបានផុសបែបសប្បាយៗបែបលក់ឥវ៉ាន់ទៅវិញ ដោយមានហ្វេនៗផ្តល់ជាកំលាំងចិត្តយ៉ាងច្រើន ក្នុងនោះ Aff Taksaorn ក៏មកដែរ

81

គ្មានដឹងរឿងអីផង បែរជាស្រាប់តែមកជាប់ពាក់ពន្ធ័នឹងព័ត៌មានល្បីថ្មីៗនេះតែម្ដង សម្រាប់តួឯកស្រី Chompoo Araya ក្រោយពីមានព័ត៌មានខ្សឹបខ្សៀវគ្នា រឿងស្វាមី ទៅមានប្រពន្ធចុង ដែលមិនដឹងថាយ៉ាងម៉េចទេ បែរជាគេនាំគ្នាគិតថាជា Chompoo និងស្វាមី តែម្ដងទៅវិញ។

Photo : IG

ដោយក្នុងព័ត៌មានបានបង្ហាញថា ស្វាមីរបស់នាង មានទំនាក់ទំនងជាមួយនឹងតារាស្រីចំណូលថ្មី Tan Thanatcha ដោយសារតែខាងប្រុសទៅចុចបេះដូងលើរូបផុសក្នុង IG របស់ Tan Thanatchaជាញឹកញាប់ តែក៏មានរឿងចេញមកការពារ Tan thanatchaផងដែរ ថា

Photo : IG

នាងជាគ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណរបស់ Nott ហើយម្យ៉ាងទៀត Nott តែងតែចុចបេះដូងលើរូប ក្នុង IG ឲ្យបុគ្គលិកក្រោមបង្គាប់គ្រប់គ្នាស្រាប់ទៅហើយ។

Photo : IG
Photo : IG

ក៏ជាហេតុធ្វើឲ្យគ្រប់គ្នា ខមមិនជាកំលាំងចិត្តឲ្យ Chompoo Araya បន្ទាប់ពីត្រូវគេគិតថា នាងជាប់ពាក់ពន្ធ័នឹងរឿងនេះនោះឯង។

Photo : IG
Photo : IG
Photo : IG

តែខាង Chompoo ក៏មិនទាន់បានចេញមកបកស្រាយអ្វីនៅឡើយទេ មានតែផុសរូបភាពទៅញ៉ាំអីជាមួយមិត្តភក្តិ Ploy Chawaporn និង ផុសរូបបែបលក់ផលិតផលតែប៉ុណ្ណោះឯង។

Photo : IG
Photo : IG
Photo : IG
Photo : IG

តែក៏មាន Aff Taksaorn មកខមមិន ស្ទីគគ័ររូបពាក់វ៉ែនតា រួមទាំងហ្វេនៗមកខមមិនជាច្រើនទៀតផង ដែលមានអ្នកខ្លះខមមិនសសើរថា ពាក់ពន្ធ័នឹងរឿងធំប៉ុណ្ណេះហើយនៅតែធ្វើធម្មតាបានទៀត ពិតជាមនុស្សស្រីដែលរឹងមាំមែនទែន ៕

Photo : IG
Photo : IG
Photo : IG
Photo : IG

ប្រភព : Kapook