
ស្នេហាដែលត្រូវហាមឃាត់រវាងគ្រូនិងសិស្ស គឺជាអ្វីដែលមាននៅក្នុងរឿងភាគទូរទស្សន៍និងគំនូជីវចលរបស់ជប៉ុន តែក្នុងជីវិតពិតបែរជាមិនរ៉ូមែនតិចសោះ

យោងតាមទស្សនាវដ្ដីជប៉ុន FORZA STYLE បាននាំរឿងរ៉ាវរបស់ Hinako(ឈ្មោះក្លែងក្លាយ)មេផ្ទះវ័យ25ឆ្នាំ មកឲ្យគ្រប់គ្នាបានដឹង

Hinako នាងបានលង់ស្រលាញ់ជាមួយនិងគ្រូបង្រៀនម្នាក់ ខណៈពេលដែលនាងរៀននៅវិទ្យាល័យ ដោយសារតែនៅក្មេងខ្ចីមិនទាន់ដឹងអ្វីជាអ្វី នាងពិតជាពេញចិត្តនឹងក្តីស្នេហ៍មួយនេះជាខ្លាំង

ក្រោយពីនាងបញ្ចប់ថ្នាក់វិទ្យាល័យក្នុងវ័យ18ឆ្នាំ ដោយនាងបានបោះបង់ឱកាសបន្តការសិក្សានៅសកលវិទ្យាល័យហើយមករៀបការជាមួយនឹងសង្សារដែលជាគ្រូបង្រៀនរបស់នាងម្នាក់នោះ ។

នៅពេលដែលមានមានទម្ងន់ និងមានកូន ជាពេលដែលអតីតមិត្តរួមថ្នាក់របស់នាង ក៏ត្រៀមខ្លួនធ្វើការងារ ទោះបីជាជីវិតជាស្រ្តីមេផ្ទះ និង មើលថែរកូន មួយនេះ មានក្តីសុខក៏ដោយ

តែនាងនៅតែមានអារម្មណ៍ថាឯកា ពេលដំបូងនាងទើបតែរៀបការថ្មីៗគ្រប់យ៉ាងដូចជាព្យុះចឹង ទំនាក់ទំនងត្រូវប្រឆាំងពីម្ដាយឪពុកទាំងសងខាង អាពាហ៍ពិពាហ៍ហាក់ធ្វើឲ្យនាងត្រូវកាន់តែឃ្លាតឆ្ងាយពីគ្រួសារ។

ហើយក្រោយពីរៀបការរួច ដោយភាពតឹងរឹងរបស់ស្វាមី នាងក៏កាន់តែឃ្លាតឆ្ងាយពីមិត្តភក្តិ ដោយស្វាមីរបស់នាងទៅធ្វើការបាត់ៗ នាងនៅផ្ទះតែម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែង ព្រោះតែអ្នកជិតខាងដឹងថាពួកគេទាំងពីរគឺជា «ស្នេហាដែលត្រូវហាមឃាត់» ទើបនាងមិនហ៊ានទៅរាប់អានជាមួយនឹងអ្នកជិតខាងសោះដូច្នេះ ។

ហើយនៅថ្ងៃដែលនាងផ្តល់កំណើតឲ្យកូនដំបូងរបស់នាងនោះ នាងត្រឹមតែជា «ម្តាយរបស់ចៅប្រុស»ប៉ុណ្ណោះ នៅក្នុងចិត្តរបស់ម្តាយឪពុកក្មេករបស់នាង ។

រីឯស្វាមីរបស់នាង ត្រូវគេមើលមកថាជា «គ្រូអាក្រក់» ព្រោះតែរៀបការជាមួយសិស្សខ្លួនឯង ដែលចាប់តាំងពីថ្ងៃនោះមក ការតំឡើងតំណែងក៏លែងមានហើយសម្រាប់គេ៕

ប្រភព : Khaosod