បែបនេះក៏មានដែរឬ? អាចមានប្តីនិងសង្សារដោយបើកចំហដូច្នេះ

នារីម្នាក់ត្រូវគេនិយាយដើម ក្រោយពីនាងបើកចំហទំនាក់ទំនងស្នេហារបស់នាង មានស្វាមីហើយថែមមានសង្សារទៀត តែនាងក៏មិនខ្វល់ពីពាក្យនិន្ទារបស់អ្នកណាដែរ គ្រាន់តែពួកគេស្រលាញ់គ្នាទៅបានហើយ

45

នាពេលថ្មីៗក្តៅៗហ៊ុយៗនេះដែរ តាមរយៈ ឃ្លីបដែលបង្ហោះក្នុង អាខោន TikTok របស់ អ្នកស្រី Sarah @middlespoonpondcast បានក្លាយជាព័ត៌មានដែលគេគ្រប់គ្នានាំគ្នានិយាយដើមលាន់ ក្រោយពីនាងបានបង្ហាញពី ស្ថានភាពទំនងទំនងរបស់នាង ដែលមានទាំង សង្សារ និង ស្វាមីក្នុងពេលតែមួយ។

Photo : IG

ក្រោយពីមហាជនបានដឹងហើយ នាងក៏ត្រូវបានគេនិយាយដើមខ្លាំងមែនទែន ដោយពាក្យពេចន៍ដែលនាងបានជួបនោះមានដូចជា

Photo : IG

«នាងពិតជាអាត្មានិយម ឬ នាងពិតជាលង់និងខ្លួនឯងមែនទែន ដោយមានអ្នកខ្លះក៏ប្រាប់ឲ្យនាង លែងលះគ្នាជាមួយនឹងស្វាមីរបស់នាង «Ryan» ហើយមកទាក់ទងជាមួយនឹងសង្សាររបស់នាង «Ronnie»វិញទៅ »

Photo : IG
Photo : IG

តែនាងក៏មិនបានទៅខ្វល់ជាមួយនឹងពាក្យពេចន៍ទាំងនេះសោះឡើយ ព្រមទាំង តបតនឹងប្រតិកម្មរបស់មហាជនវិញថា

Photo : IG

«ខ្ញុំពេញចិត្តណាស់ ដែលគ្រប់គ្នាប្រាប់ឲ្យខ្ញុំបែកគ្នាជាមួយប្ដី ឬ សង្សារ »

Photo : IG
Photo : IG
Photo : IG

ហើយនាងថែមទាំងផុសឃ្លីបវីឌីអូឲ្យឃើញពីសុភមង្គលក្នុងគ្រួសារ3នាក់ប្តីប្រពន្ធរបស់នាងថាមានក្តីសុខប៉ុណ្ណាទៀតផង

Photo : IG

ដែលក្នុងនោះគឺ ប្ដីនិងសង្សាររបស់នាងកំពុងតែជជែកគ្នា និងចែករំលែកគំនិតគ្នាទៅវិញទៅមក ហើយស្វាមីរបស់នាងថែមទាំងសសើរថ្វីដៃធ្វើម្ហូបរបស់សង្សារនាងទៀតផង។

Photo : IG

ដែលបង្ហាញថានាងពិតជាមានសុភមង្គលជាមួយនឹងទំនាក់ទំនងបីនាក់នេះខ្លាំងប៉ុណ្ណា ដោយនាងបានសរសេរ Caption ផងដែរថា

Photo : Khaosod

«ខ្ញុំជាមនុស្សស្រីដែលមានសំណាងមែនទែន»

Photo : IG

ទោះបីជានាងផុសបង្ហាញ់ពីសុភមង្គលរបស់នាងយ៉ាងណាក៏ដោយក៏នៅតែមានអ្នកដែលមកខមមិនស្អប់ខ្ពើមមិនឈប់ឈរ «ជាពិភពដែលពោរពេញដោយអំពើបាបពិតមែន»«ខ្ញុំសុខចិត្តនៅម្នាក់ឯងរៀងរហូតល្អជាង» តែក៏នៅមានអ្នកមកខមមិនលើកទឹកចិត្តនាងផងដែរ៕

ប្រភព : Khaosod