
នាពេលថ្មីៗនេះ មានករណីគួរអោយអាណិតមួយបានកើតឡើង ដោយសារតែក្មេងប្រុសបីនាក់ ដែលនៅក្មេងខ្ចី មិនទាន់រឹងដៃរឹងជើង បែរជាត្រូវជួបព្យុរភ្លៀងកំណាច ដោយបាត់បង់ម្តាយដែលជាអ្នករកសុីចិញ្ចឹមទំនុកបម្រុងភ្លាមៗមួយរំពេចទៅវិញ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Youstra Khlok បានសរសេរថា «ម្ដាយខំដើរសុីឈ្នួលរកលុយទិញអង្គរឲ្យកូនហូបពេលនេះម្ដាយគាត់បានលង់ទឹកស្លាប់ហើយ សូមជួយសែរផងណាបងៗអោយបានដល់សប្បុរសជនជួយដល់គាត់ ទីតាំងនៅ ភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំនើតរបស់ប្អូនទាំងបីនាក់។»

យ៉ាងណាមិញ បងប្អូនសប្បុរសធម៍ដែលមានលទ្ធផល អាចធ្វើការបរិច្ចាគ គ្រឿងឧបភោគ លុយកាក់ និងអាហារូបករណ៍ ទៅកាន់បងប្អូនទាំង៣នាក់នេះផង ព្រោះថាពួកគេគ្មានទីពឹងអីទៀតទេ ព្រោះអ្នកចិញ្ចឹមពួកគេបានចែកឋានទៅហើយ មិនថាថ្ងៃមុខពួកនឹងជួបព្យុរភ្លៀង ក្តៅរងារយ៉ាងណានោះទេ៕
ប្រភព៖ Youstra Khlok