ករណីចោរប្លន់ដាក់ខ្សែទាក់ក ធ្លាប់កើតមានយូរណាស់មកហើយ ជាពិសេសនៅលើផ្លូវដែលមិនសូវមានអ្នកឆ្លងកាត់ មានសភាពស្ងាត់ជ្រងំ និងងងឹត ទើបក្រុមចោរទាំងនោះចេញសកម្មភាព ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅជាច្រើនឆ្នាំទៅហើយ តែពេលនេះករណីមួយត្រឡប់មកវិញ នៅទីកន្លែងមួយនៅខេត្តកោះកុង។

ដោយឡែក យោងតាមវីដេអូបញ្ជាក់របស់ សារព័ត៌មានសករាជថ្មី បានបញ្ជាក់ថា ហេតុការណ៍មួយនេះបានកើតឡើងនៅលើផ្លូវប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដោយមានបុរសម្នាក់បានជិះម៉ូតូតាមផ្លូវមួយនេះ ហើយក៏បានទាក់កទៅនឹងខ្សែប្រភេទលីងឡុង ដួលម៉ូតូរងរបួសរលាត់ដៃ ជើង និងក ចំណែកម៉ូតូវិញក៏ត្រូវបានជនសង្ស័យអូសចូលព្រៃក្បែរនោះ ក្នុងបំណងចង់យកម៉ូតូទៅតាមភ្លាមៗដែរ ប៉ុន្តែដោយសារស្ថានការណ៍ពិបាក ទើបបានត្រឹមអូសចេញពីទីតាំងកើតហេតុដើម្បីលាក់ទុក ពេលមានឱកាស នឹងត្រឡប់មកយកវិញ។


យ៉ាងណាមិញ ពេលនេះខាងសមត្ថកិច្ច បានមកជួយអន្តាគមន៍នៅកន្លែងកើតហេតុ ព្រមទាំងបានស្រាយខ្សែចេញ និងសួរនាំព័ត៍មានពីជនរងគ្រោះ ដើម្បីវែកមុខជនបង្កផងដែរ៕

វីដេអូ៖
ប្រភព៖ សារព័ត៌មានសករាជថ្មី