Home ប្លែកៗ ព្រហ្មលិខិតពិតជាអាក្រក់មែន! អ៊ុំស្រីពិការភ្នែកម្នាក់ ខំខ្ចីលុយមកទិញម៉ូតូអោយកូនលក់នំ ប៉ុន្តែចុងក្រោយគឺសល់តែទឹកភ្នែក

ព្រហ្មលិខិតពិតជាអាក្រក់មែន! អ៊ុំស្រីពិការភ្នែកម្នាក់ ខំខ្ចីលុយមកទិញម៉ូតូអោយកូនលក់នំ ប៉ុន្តែចុងក្រោយគឺសល់តែទឹកភ្នែក

ខ្ចីលុយគេមកទិញម៉ូតូ យកនំទៅលក់ ចៃដន្យអីពិតជាសំណាងអាក្រក់មែន ម៉ូតូដែលខ្ចីលុយគេទៅទិញបែជាឆេះខ្ទេចអស់។

102

នាពេលថ្មីៗនេះ​ មានអ៊ុំស្រីពិការភ្នែកម្នាក់ ត្រូវជួបរឿងអកុសល ដោយសារម៉ូតូដែលគាត់ទើបនឹងទិញឆេះខ្ទេច ទាំងដែល ថវិកាទៅទិញម៉ូតូ គឺជាលុយដែលគាត់ទើបខ្ចីមកពីគេប៉ុណ្ណោះ។

ម៉ូតូឆេះម៉ត់ (រូបភាពប្រភព Hear Chantha)

ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Hea Chantha បានធ្វើការបង្ហោះរូបភាព និងសំណេរ ដើម្បីបញ្ជាក់ពីជីវីតដ៏កម្សត់របស់អ៊ុំស្រីពិការភ្នែកម្នាក់ ដែលគាត់​ប្រកបរបរតូចតាច ពីការលក់នំ នៅក្បែស្តុបទួលពង្រ។ ដោយសារតែជីវភាពខ្វះខាតលំបាកលំបិន គាត់បានសម្រេចចិត្តខ្ចីលុយគេ៣០០ដុល្លា យកទិញមធ្យោបាយធ្វើដំណើរជាម៉ូតូចាស់មួយទុកអោយកូនឌុបទៅលក់នំ ប៉ុន្តែសំណាងអាក្រក់ ស្រាប់តែឆ្លងចរន្តភ្លេីងឆេះម៉ូតូនោះ បង្កជាការភ្ញាក់ផ្អើលខ្លាំងពីសំណាក់ប្រជាជនដែល​រស់នៅតំបន់មួយនោះ នៅថ្ងៃទី ២៣ មករា ឆ្នាំ២០២៣។

ម៉ូតូឆេះម៉ត់ (រូបភាពប្រភព Hear Chantha)

យ៉ាងណាមិញ ប្រសិនជាមានសប្បុរសជនមានទឹកចិត្ត អាចធ្វើជួយទៅតាមទឹកចិត្ត និងលទ្ធភាពតាមលេខទូរស័ព្ទលេខ ០៩៦ ៩១១ ១១១៧ ផងដែរ៕

ម៉ូតូពេលកំពុងឆេះម៉ត៉ (រូបភាពប្រភព Hear Chantha)

ប្រភព៖ Hear Chanta

error: Content is protected !!