ប៉ូលីសពីរនាក់ត្រូវបានបញ្ឈជើង ក្រោយលួចបម្រើសេវាកម្មពិសេសដល់នារីជនជាតិចិន

ប៉ូលីសពីរនាក់ ក្នុងចំណោម៣នាក់ ត្រូវបានបញ្ឈជើង ដោយសារតែលួចបម្រើសេវាកម្មពិសេស ដល់ជនជាតិចិន។

77

ប៉ូលីសពីរនាក់ ក្នុងចំណោម៣នាក់ ត្រូវបានបញ្ឈជើង ក្រោយពីបានជាក់ពាក់ព័ន្ធនឹងការបម្រើសេវាកម្មទៅកាន់ជនជាតិចិនដែលល្បីក្នុងបណ្តាញសង្គម Tiktok ម្នាក់។

ដោយឡែក ប៉ូលីស៣រូបបានជាប់ពាក់ព័ន្ធការបម្រើជនជាតិចិនម្នាក់ ដែលនាងបានបញ្ជាក់ថា បានបង់លុយទៅកាន់ប៉ូលីសទាំងនេះ ដើម្បីសម្រួលផ្លូវចេញ​តាម​ច្រក​អន្តោ​ប្រវេសន៍​នៅ​ព្រលានយន្តហោះ Suvarnabhumi ទៅកាន់សណ្ឋាគារមួយក្នុងទីក្រុងប៉ាតាយ៉ា ហើយប៉ូលីសទាំងនោះ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាប្រធានក្រុមប៉ូលីសមកពីការិយាល័យប៉ូលីសទេសចរណ៍ និងប៉ូលីសចរាចរណ៍ពីរនាក់។ ដោយប៉ូលីសបានបើកម៉ូតូសុីផ្លេស៊ីរ៉ែន និងបើកភ្លើងសញ្ញាសង្គ្រោះបន្ទាន់នៅមុខតាក់ស៊ីរបស់នាង ដើម្បីអោយនាងបានជិះឡានទៅទល់គោលដៅ ដោយមិនបាច់ចាំការស្ទះផ្លូវ។

ប៉ូលីសទាំងបីនាក់បានប្រឈមមុខនឹងការស៊ើបអង្កេតភ្លាមៗបន្ទាប់ពីវីដេអូនេះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ ​ក្រោយ​មក​ការសើបអង្កេតត្រូវ​បាន​រក​ឃើញ​ថា​ជា​ម៉ូតូនេះគឺជាម៉ូតូឯកជនមិនមែនជា​របស់​ប៉ូលីស​ទេ។ នេះ​មាន​ន័យ​ថា ប៉ូលិស​ជាប់​ចោទ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទេ ព្រោះ​ម៉ូតូដែល​ប្រើ​ក្នុង​ការ​អម​ការពារ​មិន​មែន​ជាម៉ូតូបស់​ប៉ូលីសទេ។ ទោះបីជាយ៉ាងណាក័ដោយ លោកស្នងការរង នៃការិយាល័យនគរបាលទេសចរណ៍ បាននិយាយថា ថ្វីត្បិតតែមានរឿងអញ្ចឹងមែន តែពួកគេនៅជាប់ការបញ្ឈជើងដដែល៕

ប៉ូលីសដែលត្រូវជនជាតចិន អះអាងថាបានផ្តល់សេវាកម្មពិសេស (ប្រភពរូប thepattayanews)

ប្រភព៖ thepattayanews