តោះដើរលេងតាមអាយដលហី? សួនផ្កា I love flower farm នៅឯ Chiang Mai

106

សម្រាប់ប្រិយមិត្តដែលចូលចិត្តការថតរូប ឬស្រុកយើងមានគេដើរអស់ហើយនោះ អាចទៅលេងកន្លែងនេះបាន ម្យ៉ាងបានផុសរូបអួតគេទៀត ចង់ផុសរូបដែលមិនទាន់មានអ្នកស្រុកយើងបានផុស ដែលនៅទីនោះមានឈ្មោះថា I love flower farm សួនផ្កាដ៏ស្រស់ស្អាតប្លែកភ្នែក ដែលធានាថា ថតនៅជ្រុងណាក៏ស្អាត ។

Photo : gossipstar
Photo : gossipstar
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG

សួនផ្កាមួយនេះ មានទីតាំងនៅក្នុងស្រុក Mae Rim ខេត្ត Chiang Mai មានផ្ទៃក្រឡា ប្រមាណ 8រ៉ៃ មានពោរពេញទៅដោយបុប្ផាស្រស់ស្អាតចម្រុះពណ៌ ដោយគេដាំជាប់គ្នាជាជួរៗ ហើយក៏មានផ្ការីកព្រោងព្រាតរង់ចាំស្វាគមន៍ភ្ញៀវដែលចូលមកលំហែ ដើម្បីបានមកគយគន់ និង ថតរូបទុកជាអនុស្សាវរីយ៍ ដែលអាចនិយាយបានថា ថតពីជ្រុងណាចំនុចណាក៏ចេញមកស្រស់ស្អាតគ្មានទាស់តែម្ដង។

Photo : gossipstar
Photo : gossipstar
Photo : gossipstar
Photo : IG
Photo : IG

ហើយដែលរឹតតែពិសេសនោះទៀតគឺថែមទាំងមានអាយដលជាច្រើននាក់ក៏បានមកថតរូបលេងទីនេះផងដែរ  ដូចជា Aum Patchrapa , Mai Davika , yaya Urssaya , Now Tisanart , Aum Lukana , Tina Suppanad ដោយភាពទាក់ទាញ ដែលពួកគេក៏បានផុសរូបទេសភាពដ៏ស្រស់ត្រកាលនេះចូលទៅក្នុង IG  ទើបធ្វើឲ្យទីនេះប្រែក្លាយជា កន្លែងដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើនដូច្នេះ។

Photo : gossipstar
Photo : gossipstar
Photo : gossipstar
Photo : IG
Photo : IG

ដូច្នេះហើយ បើសិនជាប្រិយមិត្តចង់ទៅលេងកន្លែងដែលអាយដលធ្លាប់ទៅ ឬ ថតរូបត្រង់ទីកន្លែងដែល អាយដលបានថត ឬក៏ចង់កូពីតាមស្ទាយរបស់អាយដល អាចទៅកន្លែងនេះបានណា ៕

Photo : gossipstar
Photo : gossipstar
Photo : gossipstar
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : IG
Photo : gossipstar
Photo : IG
Photo : IG
Photo : IG

ប្រភព : gossipstar