ប្រយ័ត្នប្រយែងបងប្អូនអាថ្មីឆ្លងសាហាវណាស់! អង្គការសុខភាពពិភពលោក ណែនាំអោយភ្ញៀវពាក់ម៉ាស ដោយសារអូមីក្រុង ប្រភេទថ្មីកំពុងតែវាយលុកខ្លាំងនៅអាមេរិក

ភ្ញៀវទេសចរគួរតែពាក់ម៉ាស អោយបានគ្រប់គ្នា ជាពិសេសគ្រប់ចេញដំណើរ ឬជិះយន្តហោះផ្លូវឆ្ងាយ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក។

108

គ្រប់ប្រទេសគួរតែពិចារណា តម្រូវអោយភ្ញៀវទេសចរ ពាក់ម៉ាសនៅពេលជិះយន្តហោះ ដោយសារពេលនេះប្រទេសមហាអំណាច អាមេរិកកំពុងផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង នេះបើយោងតាមអង្គការសុខភាពពិភពលោក WHO បានលើកឡើងដូច្នេះកាលពីថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣នេះ។

កូវីដ១៩ នៅអាមេរិក (ប្រភពរូបមកពី CTV News)

នៅខាងសហភាពអុឺរ៉ុប កូវីដ១៩ប្រភេទអូមីក្រុង XBB.1.5 បានកើតឡើងមិនច្រើនប៉ុន្មានទេ តែតួលេខនេះកើនឡើងជាប្រចាំ។ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានគេណែនាំអោយពាក់ម៉ាសនៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាការធ្វើដំណើរដោយហោះហើរផ្លូវឆ្ងាយជាដើម។

លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (ប្រភពរូបមកពី Turkmenportal)

មន្ត្រីសុខាភិបាលបាននិយាយបន្តទៀតថា XBB.1.5 វាមានសមត្ថភាពអាចចម្លងបានច្រើនបំផុត ក្នុងចំណោមប្រភេទផ្សេងៗដែលបានរកឃើញនាពេលកន្លងមក ចំនួនសរបមានប្រមាណមានចំនួន ២៧,៦ភាគរយនៃករណីកូវីដ១៩ នៅសហរដ្ឋអាមេរិកបើគិតត្រឹមថ្ងៃទី ៧ខែមករា ឆ្នាំ២០២៣។

ការយកសំណាកកូវីដ១៩ (ប្រភពរូបមកពី MIT Technology Review)

បន្ថែមពីលើនេះ Smallwood បាននិយាយថា បណ្តាប្រទេសនានាត្រូវពិនិត្យមើលសំណាកសម្រាប់ការធ្វើតេស្តមុនពេលចេញដំណើរ៕

ប្រភព៖ channelnewsasia