មួយទៀតហើយ! Gareth Bale សម្រេចចូលនិវត្ត៍ពីជម្រើសជាតិ

អតីតកំពូលខ្សែប្រយុទ្ធវែល Gareth Bale បានសម្រេចចិត្តបញ្ចប់អាជីពជាកីឡាករវែលហើយ ប៉ុន្តែអាជីពរបស់គេមិនទាន់ចប់នោះឡើយ។

179

កាលពីយប់មិញនេះ អតីតកំពូលខ្សែប្រយុទ្ធវែល Gareth Bale បានសម្រេចចិត្តចូលនិវត្ត៍ពីអាជីពបាល់ទាត់ពីជម្រើសជាតិវែលហើយ នេះបើតាមការបញ្ជាក់ពីខាសាមីខ្លួន។

Gareth Bale កាលនៅជាជម្រើសជាតិវែល (ប្រភព Gareth Bale)

ដោយឡែក យោងតាមសេចក្តីថ្លែងការណ៍របស់កីឡាបាល់ទាត់រូបនេះ បានបញ្ជាក់ថា ជូនចំពោះគ្រួសារវែល ខ្ញុំបានសម្រេចចូលនិវត្ត៍ពីជម្រើសជាតិវែល គឺពិតជាពេលវេលាដ៏លំបាកបំផុតនៅក្នុងអាជីពជាកីឡាករបាល់ទាត់។

Gareth Bale កាលនៅជាជម្រើសជាតិវែល (ប្រភព Gareth Bale)

ដំណើរការផ្សងព្រេងនៅអាជីពជម្រើសជាតិ គឺជាកត្តាមួយដែលបានផ្លាស់ប្តូរទាំងជីវិតខ្ញុំរួមទាំងខ្ញុំផ្ទាល់។ កាលដែលបានលេងអោយជម្រើសជាតិវែល និងជ្រើសជាតិជាប្រធានក្រុមវែល បានផ្តល់នូវអ្វីម្យ៉ាងដែលមិនប្រៀបផ្ទឹមបានចំពោះអ្វីដែលខ្ញុំធ្លាប់ជួបប្រទះ។ ខ្ញុំពិតជាមានមោទនភាព ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រជាមួយនឹងប្រទេសមួយនេះ ដែលអ្នកគាំទ្រយ៉ាងល្អបែបនេះ។ ពីកីឡាករម្នាក់វែលដែលប្រើបន្ទប់ផ្លាស់សម្លៀកបំពាក់រួមគ្នាជាមួយកីឡាករផ្សេងទៀត ក្លាយជាបងប្អូន និងបុគ្គលិកក្លាយជាគ្រួសារតែមួយ ខ្ញុំបានលេងក្រោមការដឹកនាំដ៏ល្អពីអ្នកចាត់ការដ៏ល្អ និងទទួលបានការស្រឡាញ់ និងការគាំទ្រ ពីអ្នកគាំទ្រដ៏ស្មោះស្ម័គ្រជុំវិញពិភពលោក។

សាររបស់ Gareth Bale ជូនទៅកាន់អ្នកគាំទ្រ (ប្រភព Gareth Bale)

អរគុណអ្នកទាំងអស់គ្នា ដែលបានរួមចំណែកដ៏ធំធេងនេះជាមួយខ្ញុំ។ ពេលនេះខ្ញុំបានដកថយហើយ ប៉ុន្តែមិនមែនចាកចេញពីក្រុមវែលនោះទេ។ យ៉ាងណាមិញ រូបសត្វនាគ នៅលើអាវជម្រើសជាតិវែលនេះ គឺជាអ្វីដែលខ្ញុំត្រូវការ៕

ប្រភព៖ Gareth Bale