កីឡាការនីប្រដាល់សង្វៀន MMA Victoria Lee ទទួលមរណភាព ក្នុងវ័យ១៨ឆ្នាំ ដោយសារតែមូលហេតុនេះ

កីឡាការនីប្រដាល់ សង្វៀនMMA Victoria Lee បានទទួលមរណភាពហើយ ក្នុងវ័យ១៨ឆ្នាំប៉ុណ្ណោះ ចំណែកមូលហេតុនៃការស្លាប់គឺ...។

222

យោងតាមសារព័ត៍មានរបស់ហ្វីលីពីន បានចុះផ្សាយថាកីឡាការនីប្រដាល់ ក្នុងសង្វៀនMMA Victoria Lee បានទទួលមរណភាពហើយ ដោយអាយុនាងទើបតែ១៨ឆ្នាំប៉ុណ្ណោះ។

Victoria Lee (រូបភាពមកពីប្រភព The Mirror)

ដោយឡែក គណនីបណ្តាញសង្គមបងស្រីរបស់ Victoria Lee បានប្រកាសពីដំណឹងដ៏សែនក្រៀមក្រំនេះថា ក្នុងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ គ្រួសារយើងបានជួបរឿងដែលមិនអា​ចបំភ្លេចបាន វាគឺពិតពិបាកខ្លាំងណាស់ ដើម្បីបរិយាយពាក្យនេះគឺ Victoria របស់ពួកយើងបានលាចាកលោកនេះហើយ។ ចំណែកមូលហេតុដែលបណ្តាលអោយនាងបាត់បង់ជីវិតទាំងវ័យក្មេងនេះ ខាងគ្រួសារនៃសព មិនបានបញ្ជាក់ពីព័ត៌មានលំអិតនៃរឿងនេះនោះទេ ដោយការសន្និដ្ឋានពីមជ្ឍដ្ឋានជាច្រើនជឿថា នាងទទួលមរណៈភាពដោយសារនាងប្រឹងប្រើហ្វឹកហាត់ហួសកម្រិត ព្រោះនាងចង់បន្សល់នូវស្នាដៃសម្រាប់សង្គម។

ការប្រារព្ធពិធីនៃជីវិតសម្រាប់លីត្រូវបានគ្រោងទុកនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ នៅ ឧទ្យាន Valley of the Temples Memorial ក្នុង Kaneohe រដ្ឋ Hawaii ។

Victoria Lee (រូបភាពមកពីប្រភព MMA Mania)

គួរម្លឹកដែរថា Victoria Lee បានចុះកុងត្រាជាមួយ ONE Championship ក្នុងខែកញ្ញា ឆ្នាំ ២០២០ នៅពេលនេះនាងមានអាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកនាងបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០២១ នាងបានយកឈ្នះ Sunisa Srisan ដោយការប្រើប្រាស់ស្នៀតក្រៀក។

Victoria Lee (រូបភាពប្រភព One Championship)

នាងបានបន្តយកឈ្នះ Wang Luping ដោយសារការក្រៀកដដែល។ បន្ទាប់មក នាងបន្តផ្តួល Victória Souza អោយសន្លប់ ក្នុងខែកញ្ញា ឆ្នាំ ២០២១៕

Victoria Lee (រូបភាពមកពីប្រភព Yahoo Singapore News)

ប្រភព៖ news.abs-cbn.com