
Rio Ferdinand គឺជាអតីតកីឡាករបាល់ទាត់របស់អង់គ្លេសដែលលេងជាខ្សែការពារកណ្តាល និងជាអតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United ហើយបច្ចុប្បន្ននេះគឺជាអ្នកវិភាគទូរទស្សន៍សម្រាប់ BT Sport។ គាត់បានលេង ៨១ ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១១ និងនោះចន្លោះឆ្នាំ២០២២ ដល់២០១៤ លោកបានបង្ហាញខ្លួនអោយក្រុម Manchester United ៣១២លើក ដោយរកគ្រាប់បាល់បាន៨គ្រាប់ផងដែរ។
Rio Ferdinand កាលនៅManchester United (រូបភាពមកពី Bleacher Report)
តួយ៉ាងតារាបាល់ទាត់រូបនេះ គឺជាមិត្តដ៏ស្និទ្ធស្នាលម្នាក់របស់តារាបាល់ទាត់ Cristiano Ronaldo ដែលកន្លងមកអ្នកទាំងពីរគឺជាកីឡាករលើសមរភូមិវាលស្មៅ ជ្រកក្រោមក្រុមManchester United តែមួយ។ មិនតែមានឈ្មោះតែមិត្តភក្តិក្នុងបាល់ទាត់តែមួយនោះទេ សូម្បីតែរឿងផ្ទាល់ខ្លួនពួកគេតែងតែជួយឈឺឆ្អាលរឿងរ៉ាវមួយចំនួន នៅពេលនរណាម្នាក់ទទួលការវាយប្រហារ ដោយមិនសមហេតុផល ពីខាងកីឡាករ ឬពីខាងសារព័ត៍មានណាម្នាក់។

ដោយឡែក ពេលនេះRio Ferdinand បានចេញមកវាយបកទៅចំពោះព័ត័មានវាយប្រហារទៅ Ronaldo ជុំវិញរឿងលោកទៅលេងនៅក្លឹបអារ៉ាប់ថា៖ ប្រព័ន្ធផ្សព្វផ្សាយគឺពិតជាមិនយុត្តិធម៍នោះទេ នៅពេល Rooney Beckham Lampard និង Gerrard ទៅលេងនៅក្លឹបអាមេរិក ពួកគេនិយាយថានេះគឺជាពេលវេលាសម្រាប់បញ្ចប់អាជីព ដើម្បីរកចំណូលអោយបានច្រើននៅក្នុងក្លឹប ដែលមិនមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែនៅពេល Ronaldo សម្រេចធ្វើបែបនេះ ទៅជាជាក្លាយជារឿងដ៏អាម៉ាស់ និងអាក្រក់ទៅវិញ នៅពេលគេចុះកុងត្រាជាមួយក្លឹប Saudi Arabia។

Rio បានបន្តទៀតថា ចំពោះខ្ញុំមានក្តីសោមន្សនៅពេលគេអាចក្លាយទៅជាកីឡាករបាល់ទាត់ដែលសប្បាយរីករាយបែបនេះ ទោះបីកម្រិតលេងគេធ្លាក់ចុះ ឬឡើងទៅប៉ុណ្ណាក្តី សេចក្តីសុខផ្លូវចិត្ត និងការលេងនៅក្នុងបរិយាកាសដែលយើងពេញចិត្តគឺជារឿងសំខាន់។ រូបគេមិនបានទទួលអារម្មណ៍បែបនេះជាយូរណាស់មកហើយ ដូច្នេះខ្ញុំមានតែជួយត្រេកអរ ចំពោះដំណើរផ្សងព្រេងរបស់លោកក្នុងក្លឹប Saudi Arabia ជាក្លឹបដែលមានការប្រកួតប្រជែងនៅក្នុងអាសុី។ ខ្ញុំឃើញមានមនុស្សជាច្រើននិយាយថា គឺជារឿងដ៏សោកសៅសម្រាប់ Ronaldo នៅពេលផ្លាស់ទៅលេងក្លឹបមួយនេះ ខ្ញុំគិតថាពួកគេគិតយ៉ាងម៉េចទេ ទើបនិយាយពាក្យបែបនេះចេញមក។ នេះគឺជាដំណើរផ្សងព្រេងរបស់គេដែលនាំគ្រួសារទៅស្គាល់ពីវប្បធម៍ថ្មីមួយដែរ កីឡាករដែលល្អៗផ្សេងទៀត ដែលបានទៅកាន់ក្លឹបដែលមិនសូវមានការប្រកួតប្រជែង គួរតែទទួលបានបែបនេះដូចគ្នា ហើយគ្មានអ្នកណាម្នាក់នៅលើភពផែនដីនេះអាចសម្រេចគោលដៅច្រើនជាង Ronaldo នោះទេ។
