រឿងរ៉ាវចំលែកៗដែលកើតមានឡើងអំឡុងឆ្នាំ2022

2022គឺជាឆ្នាំដែលមានការផ្លាស់ប្តូរយ៉ាងនឹកស្មានមិនដល់ រហូតធ្វើឲ្យខាងសារពត៌មាន The Daily star នាំយកពត៌មានប្លែកអស្ចារ្យ និង គួរឲ្យភ្ញាក់ផ្អើល នាអំឡុង 365ថ្ងៃ កន្លងមកនេះ សរសេរជាលាយលក្ខអក្សរឲ្យប្រិយមិត្តបានអានផងដែរ

103

បើរំលឹកទៅដល់2ឆ្នាំមុន ដែលជាពេលវេលាដ៏គួរឲ្យធុញទ្រាន់បំផុត ដែលយើងត្រូវឃុំខ្លួនៅផ្ទះ (Lockdown) , បិទបាំងមុខដោយម៉ាស , រង្គសាលក៏បិទទ្វារ និង ធ្វើការពីផ្ទះមកជាដើមនោះ ។

ហើយគ្រប់គ្នាក៏ផ្ញើរក្តីសង្ឈឹមទៅលើឆ្នាំ 2022 ដែលអាចនិងនាំសេរីភាពនិងស្ថេរភាពមកកាន់ពិភពលោកវិញ តែផ្ទុយស្រលះ ព្រោះអ្វីតែទទួលបានមានតែការចងចាំតែគួរឲ្យស្អប់ទៅវិញ។

ខែមករា : ថ្ងៃចូលឆ្នាំសកលដែលមានសីតុណ្ហភាពកក់ក្តៅបំផុតនោះគឺ 16.3 អង្សារ សភាពដ៏ក្តៅហួតហែងមួយនេះបាននាំផលវិបាកជាច្រើនដល់ប្រជាជន ទាំងអ្នកដឹកជញ្ជូនស្រាបៀរ , អ្នកបើករថភ្លើង និង គិលានុបដ្ឋយិកាជាដើម។

ម្ចាស់ក្សត្រី Elizabeth សម្រេចចិត្តដក ព្រះអង្គម្ចាស់ Andrew ចេញពីដំណែង។

Photo : Dailystar

ករណី មេរោគ កូវីដ ត្រឡប់មកវិញនៅដើមឆ្នាំ 2022 នោះក៏ដោយសារតែ នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស Boris “Bozo” Johnson ដែលបានធ្វើខុសនឹងច្បាប់ឃុំខ្លួននៅផ្ទះ (Lockdown) ដោយលោកបានប្រារព្ធពិធីជប់លាងខួបកំណើត ទាំងដែលលោកជាអ្នកបង្កើតច្បាប់នេះទៅវិញ។

ខែកុម្ភៈ : ប្រទេសរុស្សីដែលដឹកនាំដោយលោក Vlad Putin បានធ្វើការវាយលុក អ៊ុយក្រែន ដែលធ្វើឲ្យកើតវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងក្លា ជាការប៉ះទង្គិចដ៏ខ្លាំងបំផុត នៅអ៊ឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី2 ដែលធ្វើឲ្យកើតមានវិបត្តិលើការផ្គត់ផ្គង់រូបិយប័ណ្ណ និង ថាមពលអគ្គសនី។

Photo : Dailystar

លោក Donald Trump ត្រូវគេចោទប្រកាន់ថា យកឯកសារផ្លូវការរបស់រាជការទៅបោះចោលក្នុងបង្គន់ ។

ខែមិនា : នាយកប្រតិបត្តិរបស់ កប៉ាល់ P&O បានបណ្ដេញបុគ្គលិកចំនួន800នាក់ចេញ តាម Video Call ថែមទាំងទុកពេលឲ្យត្រឹមតែ5នាទីដើម្បីរើឥវ៉ាន់ចេញពីកប៉ា់ល់ថែមទៀត។

ខែមេសា : អ្នកវិទ្យាសាស្រ្តបានប្រកាសប្រាប់ឲ្យដឹងអំពី ពពួកសត្វដង្កូវមានពិស ដែលរាងកាយរបស់វាគ្រប់ដណ្ដប់ទៅដោយរោមដែលមានជាតិពិស ដែលនឹងឆ្លងមកដល់ចក្រភពអង់គ្លេស តាមរយៈតំបន់ភាគអាគ្នេយ៍ ។

កីឡាករ Tennis ម្នាក់ គឺ លោក Boris Becker សុខចិត្តជាប់ពន្ធធនាគារ អស់រយៈពេល 2ឆ្នាំកន្លះ ដើម្បីរក្សាទ្រព្យសម្បត្តិ 2.5 លានដុល្លារ ពីការសងបំណុល។

ខែឧសភា : លោក Sam Ryder មកពីចក្រភពអង់គ្លេស ដែលបានចូលរួមប្រកួតកម្មវិធី Eurovision ដែលគ្រប់គ្នាគិតថាគាត់អាចនឹងឈ្នះ  តែតាមការបោះឆ្នោតជាសាធារណៈ គឺគាត់មិនបានឈ្នះទៅវិញ។

Photo : Dailystar

ខែមិថុនា : មានសំលេងស្រែកសុំអង្វរថា « អូ ទេ យើងមកទៀតហើយ » ដូចនឹងភាពភ័យខ្លាចរបស់ប្រជាជនអង់គ្លេស ចំពោះមេរោគឆ្លងថ្មីមួយ (អុតស្វា) ដែលមានអ្នកឆ្លងដល់ទៅជាង 300នាក់។

ចក្រភពអង់គ្លេសបានបង្កើតច្បាប់ចំពោះករណីដែលពាក់ពន្ធ័នឹងការធ្វើបាបទៅលើសត្វចិញ្ចឹម ដូចជា ករណីរបស់ លោក Kurt Zouma  ដែលបញ្ជូនចូលក្នុងពន្ធធនាគារ ដោយសារតែគាត់ប្រើហឹង្សាលើឆ្មារបស់គាត់ ។

មានការឡើងកំដៅយ៉ាងខ្លាំងក្នុងប្រទេសអង់គ្លេស ដូច្នេះហើយទើបអ្នកឧតុនិយមរបស់អង់គ្លេស បានណែនាំប្រជាជនអង់គ្លេសថា ត្រូវធ្វើឲ្យសីតុណ្ហភាពរាងកាយថយចុះ ដោយការពិសា Beer ត្រជាក់ៗ។

ខែកក្កដា : ចក្រភពអង់គ្លេសឡើងកំដៅដល់ទៅ 40.3 អង្សារ ក្នុងតំបន់ Coningsby, Lincs. ក្នុងការប្រកួតកីឡា វាយតិន្និស (Wimbledon) របស់បុរសវគ្គផ្ដាច់ព្រ័ត្រ , ក្នុងពេលនោះដែរ Nick Kyrgios កីឡាករ តិន្និសមួយរូប បានដេញអ្នកទស្សនាចេញ ដោយចោទប្រកាន់ថា ពួកអ្នកទស្សនាដែលមានសក់ពណ៌ទង់ដែង បានផឹកភេសជ្ជៈអស់ 700 កែវ។

ខែសីហា : សត្វសេះ Pony មួយក្បាលដែលចូលចិត្តផឹកស្រា នៅកោះ Devon បានក្លាយជាចៅហ្វាយក្រុង។

ដោយសារតែបញ្ហាកង្វះធនធានទឹក ទើបខាងបរិស្ថានតម្រូវឲ្យកែឆ្នៃទឹកពីបង្គន់មកបរិភោគវិញម្ដង។

ខែកញ្ញា :ម្ចាស់ក្សត្រី  Elizabeth II បានយាងចូលទីវង្គតក្នុងព្រះជន្ម 70 ព្រះវស្សា ដែលធ្វើឲ្យ ព្រះរាជា Charles ដែលមានព្រះជន្ម 73 ព្រះវស្សា ហើយទ្រង់ក៏បានក្លាយមានមហាក្សត្រឡើងគ្រងរាជដែលមានព្រះជន្មចាស់ជាងគេក្នុងប្រវត្តិសាស្ត្រ ។

Photo : Dailystar

ខែតុលា : ក្នុងអាកាសធាតុដែលចំលែកខុសប្រក្រតីនាអំឡុងឆ្នាំ2022 ក្នុងចក្រអង់គ្លេស នារដូវស្លឹកឈើលាស់ ដែលមានសីតុណ្ហភាព 23អង្សារ។

ខែវិច្ឆិកា : lothario Matt Hancock អតីតរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានធ្វើរឿងដ៏គួរឲ្យអាម៉ាស់ ដោយបំពានលើវិធានការការពារជម្ងឺ Covid ដោយគាត់បានថើបគ្នាជាមួយ  Gina Coladangelo ហើយគាត់ក៏បានត្រូវគេផ្អាកការងារ ដូច្នេះទើបគាត់សម្រេចចិត្តចូលទៅរស់នៅក្នុងព្រៃ។

Photo : Dailystar

ខែធ្នូ : Lionel Messi របស់អាហ្សង់ទីន ឈ្នះ ការប្រកួតបាល់ទាត់ពិភពលោក ​4-2 ដោយការសុតបញ្ចូលទី(penalties) ក្រោយពីលេងយ៉ាងព្រីព្រួចជាមួយបារាំង៕

ប្រភព : Dailystar