
ភពអង្គារមើលទៅដូចជាទីកន្លែងដែលមានសភាពស្ងួត ទទេ ស្រឡះដូចជាទីស្មសាន ប៉ុន្តែប្រែទៅជាទីកន្លែងដ៏គួរអោយចាប់អារម្មណ៍ នៅពេលចូលដល់រដូវរងារទៅវិញ។ ដែលនេះខាង Nasa បានចែករំលែករូបភាពទាំងអស់ដើម្បីយើងបានឃើញ។

ដោយឡែក ខណៈពេលនេះជារដូវរងា នៅអឌ្ឍគោលខាងជើងនៃភពព្រះអង្គារ ជាកន្លែងដែល Nasa ប្រើប្រាស់មនុស្សយន្តធុនតូច ដើម្បីរុកចូលដីសណ្តទន្លេបុរាណ ដែលធ្លាប់បានចូលទៅក្នុងភ្នំភ្លើង Jezero រាប់ពាន់លានឆ្នាំមុន។ ភពអង្ការវិញមានព្រិលធ្លាក់ពីរប្រភេទ មួយជាប្រភេទដូចលើផែនដីយើង ដែលវាមានលក្ខណៈតូចៗ។ ចំណែកប្រភេទផ្សេងទៀតនៃព្រិលវិញ គឺជាប្រភេទឧស្ម័នកាបូនឌីអុកស៊ីត ឬទឹកកកស្ងួត ហើយវាអាចចុះមកលើផ្ទៃដីបានដូចគ្នា។

លោក Sylvain Piqueux អ្នកវិទ្យាសាស្ត្រភពព្រះអង្គារនៅមន្ទីរពិសោធន៍ Jet Propulsion របស់ NASA នៅ Pasadena រដ្ឋកាលីហ្វ័រញ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ NASA ថា ប្រសិនបើអ្នកចង់ជិះស្គី សូមចូលទៅចូលទៅក្នុងរណ្ដៅភ្នំភ្លើង ឬច្រាំងថ្មភ្នំ ដែលព្រិលអាចឡើងលើផ្ទៃជម្រាលបាន។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ គ្មានយានអវកាស ឬយានរុករកណាអាចឃើញព្រិលធ្លាក់នៅលើភពក្រហមនោះទេ ព្រោះបាតុភូតអាកាសធាតុកើតឡើងក្រោមគម្របពពកនៅពេលយប់ប៉ុណ្ណោះ។ កាមេរ៉ាមិនអាចមើលឃើញធ្លុះពពកបានទេ ហើយក៏គ្មានមនុស្សយន្តណាអាចស៊ូទ្រាំក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបានដែរ៕
