Home កម្សាន្ត ភាពយន្ត Avatar: The Way Of Water រកចំណូលបាន១ពាន់លានដុល្លារហើយ ត្រឹមតែ២អាទិត្យប៉ុណ្ណោះ

ភាពយន្ត Avatar: The Way Of Water រកចំណូលបាន១ពាន់លានដុល្លារហើយ ត្រឹមតែ២អាទិត្យប៉ុណ្ណោះ

ខ្សែភាពយន្តAvatar: The Way Of Water បានរកថវិកា១ពាន់លានដុល្លារហើយ ចំណាយពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ។

112

ខ្សែភាពយន្តខ្នាតធំដែលចាយថវិការាប់រយលាន និងពេលវេលាច្រើនឆ្នាំ Avatar: The Way Of Water បានបំបែកកំណត់ត្រាខ្សែភាពយន្តដែលរកបានប្រាក់ចំណូល១ពាន់លានពីការលក់សំបុត្រចូលទស្សនា ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ។

ឈុតមួយក្នុងខ្សែភាពយន្ត Avatar: The Way Of Water (ប្រភព Koimoi)

អ្នកដឹកនាំរឿងលោក Cameron បាននិយាយនៅក្នុងបទសម្ភាសថា ការចំណាយថវិកាសម្រាប់ភាពយន្តនេះគឺចំណាយអស់ប្រមាណ ៣៥០លានដុល្លារអាមេរិក ដោយនេះមិនទាន់ដាក់បញ្ចូលថ្លៃផ្សាយពាណិជ្ជកម្មទៅលើទីផ្សារនៅឡើយ ត្រូវរកបានយ៉ាងហោចណាស់ ២ពាន់លានដុល្លារអាមេរិក ដើម្បីបំបែកកំណត់ត្រារឿង Avatar វគ្គ១ ដែលរកបានប្រមាណ ២,៩ ពាន់លានដុល្លារ។

លោក James Cameron (ប្រភព SyFy)

ក្នុងខ្សែភាពយន្ត Avatar: The Way Of Water តួអង្គ Sam Worthington និង Zoe Saldana បានត្រឡប់មកវិញដើម្បីសម្តែងជាតួអង្គ Jake Sully និង Neytiri ក្រៅពីនេះ នៅមានតួអង្គល្បីៗដូចជា Sigourney Weaver Kate Winslet Stephen Lang និងMichelle Yeoh ដែលសុទ្ធតែមានវត្តមានក្នុងភាពយន្តនេះផងដែរ។

ឈុតមួយក្នុងភាពយន្ត Avatar: The Way Of Water (ប្រភពKoimoi)

យ៉ាងណាមិញ ខ្សែភាពយន្តដែលមានរយៈពេល៣ម៉ោង ១២នាទីនេះ បានរកថវិកាយឺតជាងខ្សែភាពយន្ត Spider-Man: No Way Home ដែលរកប្រាក់ចំណូលបាន១ពាន់លាន ត្រឹមតែ១២ថ្ងៃ៕

ឈុតមួយក្នុងភាពយន្ត Avatar: The Way Of Water (ប្រភព IBC365)
ឈុតមួយក្នុងភាពយន្ត Avatar: The Way Of Water (ប្រភពSlash Film)
ឈុតមួយក្នុងភាពយន្ត Avatar: The Way Of Water (ប្រភពKoimoi)
error: Content is protected !!