
កាលពីពេលប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Boostrong បានធ្វើការប្រកាសជាសាធារណៈថានឹងធ្វើការអញ្ជើញកីឡាករឆ្នើម Lionel Messi មកទស្សនកិច្ចនៅប្រាសាទអង្គរវត្តកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែក Boostrong នឹងធ្វើការអញ្ជើញកីឡាករ Messi និង រួមទាំងក្រុមអាហ្សង់ទីនឆាប់ៗខាងមុខនេះ មកទស្សនានៅប្រាសាទអង្ករវត្ត តាមការសន្យាថា ប្រសិនជា Messi ឬ Ronaldo អាចជួយក្រុមជម្រើសជាតិពួកគេ លើកពាន World Cup បាន នោះក្រុមហ៊ុន នឹងធ្វើការអញ្ចើញម្ចាស់ជើងឯកម្នាក់នោះមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។

យ៉ាងណាមិញ ក្រុមហ៊ុនBoostrong បានបង្ហាញពីសេចក្តីសង្ឃឹមថាអាយដល នឹងយល់ព្រមតាមការអញ្ជើញមួយនេះ៕
