
អាមេរិកបាននិយាយថា ទឹកប្រាក់១០លានដុល្លារសហរដ្ឋអាមេរិកត្រូវបានក្រុម Hacker របស់ចិនលួចយក ដែលនេះគឺកញ្ចប់ថវិកាសម្រាប់ទប់ទល់កូវីដ១៩ បើគិតពីឆ្នាំ២០២០មក។
ទីភ្នាក់ងារសេវ៉ាសម្ងាត់បានធ្វើការសុំមិនបញ្ចេញព័ត័មានលម្អិតជាងនេះ ប៉ុន្តែមានរបាយការណ៍បញ្ជាក់ជាភស្តុតាងដែលអាចបង្ហាញថា ក្រុម Hacker របស់ចិន Apti41 ឬ Winnti ជាអ្នកទទួលខុសត្រូវចំពោះការវាយលុយតាមរយៈបច្ចេកវិទ្យាបែបនេះ។
យោងតាមអ្នកជំនាញបានឱ្យដឹងថា APT41 គឺជាក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលបានធ្វើការចម្រុះ ដែលការងាររបស់ពួកគេ គឺធ្វើការវាយលុកតាមប្រព័ន្ទអ៊ីនធើណិតដែលគាំទ្រដោយរដ្ឋាភិបាល និងការលួចយកទិន្នន័យផ្សេងៗ នេះបើយោងតាមអ្នកជំនាញបានបញ្ជាក់។ អាជ្ញាធរអាមេរិកបានបន្ថែមទៀតថាចារកម្មរបស់រដ្ឋាភិបាលចិនមានបំណងចង់លួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណជាង ១០០ក្រុមហ៊ុន នៅលើទឹកដីអាមេរិក កាលពីឆ្នាំ២០២០កន្លងទៅ។
យ៉ាងណាមិញ អតីតអគ្គមេធាវីរង Jeffrey Rosen បាននិយាយនៅពេលនោះថា សោកស្ដាយដែលចិនបានជ្រើសរើសទៅលើការការពារទៅលើឧក្រិដ្ឋជន Hacker តាមអ៊ីនធឺណិត ដរាបណាពួកគេនឹងវាយប្រហារកុំព្យូទ័រនៅខាងក្រៅប្រទេសចិន និងលួចកម្មសិទ្ធិបញ្ញាដែលមានប្រយោជន៍ដល់ប្រទេសចិន៕
សូមចូលទស្សនារូបភាពខាងក្រោម៖

