ការរង់ចាំត្រូវបានបញ្ចប់!! Kim Soo Hyun ណែនាំ​មិត្ត​ស្រី​ថ្មីមាន​គីមី​ស្រស់ស្អាត​​ឥតខ្ចោះ

122

ប្រិយមិត្តអាចទន្ទឹងរង់ចាំបាន!! ថ្មីៗនេះ មានការបញ្ជាក់ថា កំពូលតារាកំពូល ‘Kim Soo Hyun’ ត្រូវបាន បញ្ជាក់សម្រាប់តួឯកក្នុងរឿងភាគថ្មី ‘Queen of Tears’ ដែលនឹងវិលមកជាមួយតារាកំពុងរះ ‘Kim Ji Won’ក្នុងតួនាទីជាគូស្នេហ៍។ ជាមួយនឹងគម្រោងចាប់ផ្តើមថតនៅឆមាសទីមួយនៃឆ្នាំក្រោយ (២០២៣) និងចាក់ផ្សាយនៅឆមាសទីពីរនៃឆ្នាំនេះ។

ដោយ Kim Soo Hyun នឹងដើរតួជា Baek Hyun Woo ដែលជាមោទនភាពនៃភូមិ Yong Du និងប្រធានផ្នែកច្បាប់នៃ Queens Group ។

Kim Ji Won នឹងទទួលតួនាទីជា Hong Ae In ដែលជាក្រុមហ៊ុនជំនាន់ទី ៣ នៃ Queens Group និងជា “ម្ចាស់ក្សត្រីដ៏ក្រអឺតក្រទម” នៃហាង Queens ។

វាជារឿងស្នេហាដ៏អស្ចារ្យមួយរបស់គូស្នេហ៍មួយគូនេះដែលឆ្លងកាត់វិបត្តិដ៏ពិបាក។ វាត្រូវបានគេរំពឹងថាជារឿងភាគដែលធ្វើឱ្យមនុស្សដឹងពីសារៈសំខាន់នៃគ្រួសារ រួមជាមួយនឹងអារម្មណ៍កំប្លែងប្លែកៗរបស់អ្នកនិពន្ធ Park Ji Eun៕ ប្រភព៖ បរទេស