
នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២នេះ អតីតកីឡាករបាល់ទាត់ នៅ Manchester United លោក Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូលកន្លងមកនេះ។
ដោយឡែក កីឡាករអាយុ៣៧ឆ្នាំរូបនេះ បានចូលលេងគ្រប់ប្រកួតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ប៉ុន្តែចំពោះកម្រិត និងបច្ចេកទេសនៃការលេង គឺខុសឆ្ងាយខ្លាំងពីកម្រិតរបស់លោក កាលពីប៉ុន្មានឆ្នាំមុនដាច់តែម្តង។
គេហទំព័រមួយឈ្មោះថា Sofascore បានដាក់ពិន្ទុអោយ Ronaldo ត្រឹមតែ៦,៣៧ ដែលជាកម្រិតអន់មួយជាមួយកីឡាករផ្សេងទៀត ដែលលេងមិនបានល្អក្នុងព្រឹត្តិការណ៍World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
គួររម្លឹកដែរថា Ronaldo បានធ្វើអោយអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង នៅពេលដែលលោកបង្ហាញទម្រង់លេងបែបនេះ ហើយថែមទាំងមិនព្រមបញ្ចូនបាល់អោយមិត្តរួមក្រុម នៅពេលដែលឱកាសហុចអោយទៀត។ ក្រៅពីនេះទៀត នៅពេលលេងជាមួយកូរ៉េខាងត្បូង គាត់បានធ្វើអោយបាល់ផ្លាតចេញពីខ្នងរបស់គាត់ ហើយក៏បង្កើតឱកាសអោយ Kim Young Gwon អាចរកគ្រាប់បាល់អោយកូរ៉េមួយគ្រាប់ទៀតផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



ប្រភព៖ Dailymail