
កន្លងមក បញ្ហាការទុកដាក់សំរាមគឺជាបញ្ហាចោទមួយ ដែលពិបាកនឹងធ្វើការដោះស្រាយ ដោយសារការព្រងើយកន្តើយ មិនខ្វល់ខ្វាយ និងការចោលសំរាមតាមចិត្តចង់របស់ប្រជាពលរដ្ឋ ដែលនេះធ្វើអោយក្លាយជាទម្លាប់អាក្រក់មួយមិនអាចចោលបានផងដែរ។
ដោយឡែកបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ឆាន់ ឌីម៉ង់ បានបង្ហោះរូបភាពសំរាមពាសវាលពាសកាលតែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសនៅឯក្រោមកៅអីអង្គុយ ដែលនេះបានស្តែងអំពីអត្តចរិកប្រជាពលរដ្ឋមួយចំនួន អង្គុយទីណាសំរាមនៅទីនោះ អាចកាន់របស់ញុំាចូល របស់ផឹកចូលបាន តែយកសំរាមទៅវិញមិនបាន។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា បញ្ឈប់ទង្វើទៅកន្លែងណាចោលសំរាមនៅទីនោះទៅ ដែលទង្វើនេះគឺជះឥទ្ធិពលអាក្រក់ណាស់ ក្មេងជំនាន់ក្រោយយកតម្រាប់តាម សូម្បីតែជនបរទេសក៏រិះគន់រឿងចោលសំរាមរបស់យើងផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖





ប្រភព៖ ឆាន់ ឌីម៉ង់