
ប៉ុន្មានថ្ងៃមុននេះ មានករណីឆបោកព្រះសង្ឃដោយប្រើប្រាស់លុយក្លែងក្លាយ (លុយសែន) ហើយធ្វើជាសុំអាប់ទៅវិញដើម្បីបោកប្រាក់យកលុយព្រះសង្ឃផងដែរ ដែលករណីនេះបានធ្វើអោយមហាជនហួសចិត្តសឹងតែគ្រប់គ្នាតែម្តង។
ដោយឡែក ប៉ុន្មានថ្ងៃមុននេះ មានករណីមួយទៀតហើយដែលស្រដៀងទៅនឹងករណីខាងលើ ប៉ុន្តែមិនដឹងថានេះជាចេតនាឬ អចេតនានោះទេ ដោយអង្គហេតុមានដូចជា ដំបូងមានអ៊ំស្រីចំណាស់ម្នាក់បានប្រគេនបច្ច័យចូលកសាង៣០ដុល្លារ ប្រគេន២០ដុល្លារ សរុប៥០ដុល្លារ បន្ទាប់មកគាត់សួព្រះតេជគុណថាមានលុយអាប់អត់ លោកបងក៏តបទៅវិញថាអត់មានទេញោម ដោយសារតែឃើញអ៊ំអង្វរថាចង់ចូលបច្ច័យ និងចង់ចូលបុណ្យកសាងពេក ហើយព្រះតេជគុណក៏មិនអស់ចិត្តក៏យកបច្ច័យ ២០មុឺនសម្រាប់ទុកថ្លៃឈ្នួលជាងអាប់អោយ បន្ទាប់មកអ៊ំបានយក២០មុឺនដែលអាប់ហើយទុកក្នុងកាបូបគាត់ ហើយគាត់ប្រគេន៥០ដុល្លារ ហើយថែម៥០ដុល្លារ ទាំងអស់១០០ដុល្លារ លុយក្លែងក្លាយទាំងអស់តែម្តង។ ព្រះតេជគុណក៏មានអារម្មណ៍ថាអ៊ំស្រីបោកដែរ ទើបយកលុយមកពិនិត្យមើល គឺថាមិនខុសនោះទេបោកមែន។
យ៉ាងណាមិញ ចំពោះរឿងមួយនេះមិនដឹងច្បាស់ថា ជាករណីឆបោក ឬក៏អ៊ំស្រីគាត់ចាញ់គេតមកពីណានោះទេ ឬអាចថាភ្នែកមនុស្សងងឹត ពិនិត្យលុយមិនច្បាស់ក៏ថាបាន ដូច្នេះសូមបងប្អូនកុំធ្វើការវិនិច្ឆ័យលឿនពេក៕
សូមចូលទស្សនារូបភាពខាងក្រោម៖



ប្រភព៖ Phin Somnang Konkhmer