
នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ តែងតែមានបេក្ខជនមួយចំនួនតូចដែលមានបញ្ហាសុខភាពជានិច្ច អ្នកខ្លះក៏កើតជំងឺដល់ថ្នាក់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អ្នកខ្លះក៏អាចមកប្រឡងបានក៏មកប្រឡងទៅ ចំណែកក្នុងសម័យកូវីដ១៩នេះ គឺបេក្ខជនត្រូវប្រឡងដាច់ដោយឡែកតែឯងផងដែរ។
ដោយឡែក យោងតាមគណនីទំព័រផ្លូវការរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា នៅថ្ងៃនេះ មានបេក្ខជនឈ្មោះ វ៉ាន់ សុខឿន (ស) បន្ទប់លេខ១១ លេខតុលេខ២៦១ មានផ្ទុកវិជ្ជមានកូវីដ១៩។ គាត់ត្រូវបានដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។
យ៉ាងណាមិញ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដេីម្បីសម្លាប់មេរោគលេីសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព៕
សូមចូលទស្សនារូបភាពខាងក្រោម៖



ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ