ទឹកចិត្តឪពុក សុខចិត្តកំដរកូនស្រី មើលការប្រគុំតន្រ្តី Jessi ឈររាប់ម៉ោង ហាលខ្យល់ហាលភ្លៀង

ពិតជាគួរអោយរំភើបជំនួសណាស់! អ៊ុំប្រុសម្នាក់ឈរមើលកម្មវិធីប្រគុំតន្ត្រី Jessi ទាំងភ្លៀង ជាមួយកូនស្រី ដោយមិនរអ៊ូសូម្បីមួយម៉ាត់។

135

កាលពីប៉ុន្មានថ្ងៃមុននេះ វត្តមានរបស់តារាចម្រៀងរ៉េបរបស់ កូរ៉េខាងជើង Jessi បានចេញមកអង្រួនអារម្មណ៍បងប្អូនកម្ពុជា ជាពិសេសយុវជន និងយុវតី ដែលជាអ្នកគាំទ្រេះគឺពេញចិត្តស្តូកតែម្តង ដែលអាចមានឱកាសឃើញអាយដលរបស់ខ្លួនផ្ទាល់តែម្តងបែបនេះ។

ដោយឡែក ថ្ងៃប្រគុំតន្ត្រីរបស់ Jessi ឃើញថាមានមនុស្សចូលរួមច្រើនកុះករ តែអ្វីដែលធ្វើទស្សនិកជនពេញចិត្តស្តូកនោះគឺរូបភាពពីរសន្លឹកនោះគឺ បុរសចំណាស់ម្នាក់បានមកចូលរួមកម្មវិធីការប្រគុំតន្ត្រីនេះ ប៉ុន្តែមិនមែនមកតែឯងនោះទេ គឺកូនស្រីគាត់ជាអ្នកគាំទ្រ Jessi ដូច្នេះគាត់មកទីនេះ គឺដើម្បីតែជូនកូនស្រីមក និងមើលការខុសត្រូវនាងប៉ុណ្ណោះ។ ការប្រគុំតន្ត្រីប្រព្រឹត្តទៅប៉ុន្មានម៉ោង ចំណែកឯមេឃក៏ភ្លៀងមកទៀត ប៉ុន្តែគាត់នៅតែឈរក្បែរកូនស្រីជានិច្ច។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសើរអំពីបុរសចំណាស់ខាងលើ ដែលបានបំពេញតួនាទីជាឪពុក បានយ៉ាងល្អឥតខ្ចោះ ដោយសកម្មភាពលោក គឺស្តែងចេញក្តីស្រឡាញ់ និងការបារម្មណ៍យកចិត្តទុកដាក់យ៉ាងទៅលើកូនស្រីផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពក្នុងថ្ងៃប្រគុំតន្ត្រី Jessi (រូបភាពមកពីប្រភព Ashley Nicole Santillan)
បុរសចំណាស់ ដែលឈរជាមួយកូនស្រី នៅកម្មវិធីប្រគុំតន្ត្រី Jessi
បុរសចំណាស់ ដែលឈរជាមួយកូនស្រី នៅកម្មវិធីប្រគុំតន្ត្រី Jessi

ប្រភព៖ Soun Rotha