
កាលពីប៉ុន្មានថ្ងៃមុននេះ វត្តមានរបស់តារាចម្រៀងរ៉េបរបស់ កូរ៉េខាងជើង Jessi បានចេញមកអង្រួនអារម្មណ៍បងប្អូនកម្ពុជា ជាពិសេសយុវជន និងយុវតី ដែលជាអ្នកគាំទ្រេះគឺពេញចិត្តស្តូកតែម្តង ដែលអាចមានឱកាសឃើញអាយដលរបស់ខ្លួនផ្ទាល់តែម្តងបែបនេះ។
ដោយឡែក ថ្ងៃប្រគុំតន្ត្រីរបស់ Jessi ឃើញថាមានមនុស្សចូលរួមច្រើនកុះករ តែអ្វីដែលធ្វើទស្សនិកជនពេញចិត្តស្តូកនោះគឺរូបភាពពីរសន្លឹកនោះគឺ បុរសចំណាស់ម្នាក់បានមកចូលរួមកម្មវិធីការប្រគុំតន្ត្រីនេះ ប៉ុន្តែមិនមែនមកតែឯងនោះទេ គឺកូនស្រីគាត់ជាអ្នកគាំទ្រ Jessi ដូច្នេះគាត់មកទីនេះ គឺដើម្បីតែជូនកូនស្រីមក និងមើលការខុសត្រូវនាងប៉ុណ្ណោះ។ ការប្រគុំតន្ត្រីប្រព្រឹត្តទៅប៉ុន្មានម៉ោង ចំណែកឯមេឃក៏ភ្លៀងមកទៀត ប៉ុន្តែគាត់នៅតែឈរក្បែរកូនស្រីជានិច្ច។
យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសើរអំពីបុរសចំណាស់ខាងលើ ដែលបានបំពេញតួនាទីជាឪពុក បានយ៉ាងល្អឥតខ្ចោះ ដោយសកម្មភាពលោក គឺស្តែងចេញក្តីស្រឡាញ់ និងការបារម្មណ៍យកចិត្តទុកដាក់យ៉ាងទៅលើកូនស្រីផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



ប្រភព៖ Soun Rotha