រំជួលចិត្តពន់ពេក ក្រោយបុរសចិត្តធម៌ធ្វើបែបនេះ! បុរសម្នាក់ យកទូរស័ព្ទ Nokia ទៅលក់ យកលុយទៅស្រុក ក្រោយថៅកែមិនព្រមបើកលុយអោយជិតកន្លះឆ្នាំ (មានវីដេអូ)

បុរសម្នាក់យកទូរស័ព្ទ Nokia ទៅលក់ ព្រោះអត់លុយជិះឡានទៅស្រុកវិញ នៅពេលដែលថៅកែ មិនព្រមបើកលុយអោយជិតកន្លះឆ្នាំ។

201

ប៉ុន្មានថ្ងៃមុននេះ មានបុរសម្នាក់ត្រូវគេបោកប្រាក់មិនអោយប្រាក់ខែ ជិតកន្លះឆ្នាំ ទើបធ្វើអោយគាត់ទាល់ច្រក រហូតយកទូរស័ព្ទទៅលក់ដើម្បីយកលុយជិះឡានត្រឡប់ទៅស្រុកវិញ ប៉ុន្តែក៏មានបុរសចិត្តធម៍ម្នាក់សម្រេចមិនទិញទូរស័ព្ទលោក ព្រមទាំងជូនជាសាហ៊ុយដើម្បីធ្វើដំណើរទៅស្រុកវិញផងដែរ។

ដោយឡែក យោងតាមគណនីរបស់បុរសម្នាក់ឈ្មោះថា Radin Sareourn បានបង្ហោះជាវីដេអូ ទៅក្នុងបណ្តាញសង្គម បង្ហាញពីសកម្មភាពបុរសកម្សត់ម្នាក់ ត្រូវបានប្រើអោយធ្វើការប្រមាណជាង៤ខែ មិនអោយប្រាក់ខែ ដែលរូបគាត់ខាងជាងម៉ាសុីន និងអាចនិយាយភាសាចិនបាន។ ដោយឃើញមនុស្សកំពុងជួបទុក្ខ និងត្រូវការជំនួយ បុរសចិត្តធម៍ក៏មិនទិញទូរស័ព្ទគាត់ ប៉ុន្តែបញ្ចូលលុយអោយគាត់សម្រាប់ទុកខលទាក់ទង ព្រមទាំងបានរៀបចំបាយទឹកជូនគាត់ហូប រួចក៏អោយកង់បីឥណ្ឌាជូនគាត់ទៅបេនឡាន ចេញថ្លៃធ្វើដំណើរ និងឱ្យគាត់បន្តិចបន្តួចសម្រាប់ចាយវាយតាមផ្លូវទៀតផង។

អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការសរសើរទឹកចិត្តលោក Radin Sareourn ដែលបានបានបង្ហាញពីអំពើមនុស្សធម៍ ជួយគ្នាពេលមានអាសន្ន មិនគិតពីគុណតបស្នងបែបនេះ គឺពិតជាមិនងាយមែននោះទេ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

បុរសកម្សត់ គេបោកធ្វើការមិនអោយលុយ
បុរសកម្សត់ គេបោកធ្វើការមិនអោយលុយ
បុរសកម្សត់ គេបោកធ្វើការមិនអោយលុយ

វីដេអូ៖ https://www.facebook.com/sareoun.radin/posts/pfbid02mWTW3eREUG1KCDYE7prjc6fnZQMjGweCnC9gNibTktqVLH2k4AAHj5ArMmqW1uWYl

ប្រភព៖ Radin Sareourn