
យុវវ័យភាគច្រើន ជាពិសេសក្មេងៗភាគច្រើន បាននាំគ្នាអួតស្នាមក្រហមជាំ ដែលពួកបានថើបកគូស្នេហ៍ នៅក្នុងបណ្តាញសង្គមតាមគ្នាជារឿយៗ ដែលទង្វើនេះ ពួកគេគិតថាអស្ចារ្យ ហើយបែរជាទទួលបានការសរសើរពីមហាជនទៅវីញ ដែលតាមពិតទៅពួកគេមិនដឹងរឿងនៅពីក្រោយនេះ អាចបង្កគ្រោះថ្នាក់ដល់ជិវិតបាននោះឡើយ។
ដោយឡែក កន្លងមកធ្លាប់មានជនរងគ្រោះរហូតដល់បាត់បង់ជីវិត ដោយសារតែការថើបកនេះរួចមកហើយ ដោយរូបគេមានឈ្មោះថា Julio Macias Gonzalez អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅក្នុងប្រទេសម៉ិកស៊ិក បានចេញអាការៈចាប់ផ្តើមប្រកាច់នៅលើលើកៅអីអំឡុងពេលអាហារពេលល្ងាច។ សេវាសង្គ្រោះបន្ទាន់មកដល់យឺតពេក ទើបមិនអាចជួយសង្គ្រោះក្មេងប្រុសរូបនេះបាន។
មានព័ត៍មានផ្សព្វផ្សាយនៅម៉ិកស៊ិក បានរាយការណ៍ថាមិត្តស្រីរបស់ក្មេងប្រុសនេះបានថើបគាត់នៅពេលល្ងាច។ ការថើបត្រូវបានគេសង្ស័យថាបានបណ្តាលឱ្យមានឈាមកកក្នុងសរសៃការ៉ាត់។ វានឹងត្រូវបាញ់ឆ្ពោះចំខួរក្បាលរបស់ក្មេងប្រុសដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។
ក្រៅពីនេះទៀត ក៏មានករណីជនរងគ្រោះដោយសារការថើបជញ្ជក់នេះផងដែរ គ្រាន់តែមិនដល់ជីវិត ត្រឹមតែពិការបណ្តោះអាសន្ន។ នៅក្នុងឆ្នាំ ២០១១ ស្ត្រីអាយុ៤៤ឆ្នាំ រស់នៅប្រទេសនូវែលសេឡង់ បានពិការដៃម្ខាងជាបណ្តោះអាសន្ន បន្ទាប់ពីការគាំងបេះដូង បណ្តាលមកពីការជញ្ជក់ត្រង់ករនេះ។ យ៉ាងណាមិញមកដល់ពេលនេះ នាងបានជាសះស្បើយទាំងស្រុងហើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖


ប្រភព៖ To Night