រកឃើញមេរោគ Zombie អាចឆ្លងបាន ទោះកប់ក្នុងផ្ទាំងទឹកកកជិត 50000ឆ្នាំក៏ដោយ

201

អ្នកវិទ្យាសាស្រ្តកំពុងសម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយរកឃើញ មេរោគ Zombie នៅតែអាចឆ្លង បើទោះបីជាពួកវាកប់ក្នុងទឹកកកជាង ៤៨,៥០០ ឆ្នាំមុនក៏ដោយ។

អ្នកវិទ្យាសាស្រ្តអឺរ៉ុបបានរកឃើញ មេរោគ Zombie ដែលបានកប់ក្នុងផ្ទាំងទឹកកកកាលពី ៤៨,៥០០ ឆ្នាំមុន អាចនឹងបង្កគ្រោះគំរាមកំហែងថ្មីមួយសម្រាប់មនុស្ស និងសត្វប្រសិនបើផ្ទាំងទឹកកកត្រូវបានរលាយ។

There are potentially more infectious viruses on ice — that’s melting. Photo by AAAS

ក្រុមអ្នកវិទ្យាសាស្ត្រអ៊ឺរ៉ុប រកឃើញវីរ៉ុសថ្មីចំនួន ១៣ ដែលមានរួមទាំងវីរុស Zombie មួយដែលបានកប់ក្នុងទឹកកកកាលពីជាង ៤៨,៥០០ ឆ្នាំមុន ក្រោយពីបានធ្វើការពិនិត្យសំណាកបុរាណ ដែលប្រមូលបានពីផ្ទាំងទឹកកកនៅតំបន់សុីបេរី។
វីរ៉ុសទាំងនោះត្រូវបានដាស់ឱ្យងើបឡើងវិញដើម្បីសិក្សាស្រាវជ្រាវ ហើយរកឃើញថា “វីរ៉ុសគឺអាចឆ្លង បើទោះបីជាពួកវាចំណាយពេលរាប់សហស្សវត្សរិ៍ជាប់ក្នុងទឹកកកក៏ដោយ”។

អ្នកវិទ្យាសាស្រ្តកំពុងសម្តែងការព្រួយបារម្ភជាខ្លាំង និងព្រមានថា ប្រសិនបើកម្តៅផែនដីក្តៅខ្លាំងផ្ទាំងទឹកកកអាចនឹងត្រូវរលាយ ហើយមេរោគនេះអាចនិងលេចចេញ ហើយរស់ឡើងវិញ ប៉ះពាល់ដល់ជីវិតសត្វ និងមនុស្សក្នុងសកលលោកទាំងមូល បង្កជាមហន្តរាយធំបាន។

A man walks along the bank of the Kolyma River at Duvanny Yar in Russia in September 2021. Duvanny Yar gives a side-on view of the permafrost thaw taking place underground where ancient Pleistocene-era flora and fauna have been trapped frozen for millennia. | REUTERS

សាស្ត្រាចារ្យសាកលវិទ្យាល័យ Aix-Marseille លោក Jean-Michel Claverie ដែលជាសហអ្នកនិពន្ធនៃការស្រាវជ្រាវបានចេញការព្រមានដល់អាជ្ញាធរវេជ្ជសាស្ត្រអំពីកង្វះខាតការអាប់ដេតសំខាន់ៗលើមេរោគទាំងនេះ ចាប់តាំងពីការសិក្សាក្នុងឆ្នាំ 2014 និង 2015 មកម្ល៉េះ ដែលពេលនោះក្រុមស្រាវជ្រាវបានសរសេរ ពីការរកឃើញរបស់ពួកគេថា ការរស់ឡើងវិញនៃមេរោគទាំងនោះវាកម្រណាស់ ហើយថា «មេរោគ Zombie» មិនមែនជាការគំរាមកំហែងដល់សុខពិភពលោកឡើយ៕ ប្រភព ៖ New York Post និង NDTV