
នាពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែភ្នាក់ងាររដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) បានរកឃើញឆ្មានៅក្នុងវ៉ាលីរបស់បុរសម្នាក់។ សារព័ត៌មាន NBC News បានរាយការណ៍ថា ការស្កែនកាំរស្មីអ៊ិច បានរកឃើញឆ្មាមួយក្បាលនៅក្នុងវ៉ាលីអ្នកដំណើរនៅអាកាសយានដ្ឋាន JFK នៃទីក្រុងញូវយ៉ក។
ដោយឡែក កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលកន្លងមកនេះ ភ្នាក់ងារត្រួតពិនិត្យ បានប្រទះឃើញឆ្មានៅក្នុងវ៉ាលី ដោយការថតម៉ាស៊ីនស្កេន។តាមការបញ្ជាក់របស់លោក Lisa Farbstein អ្នកនាំពាក្យរបស់ TSA បានសរសេរនៅក្នុង tweet បង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ដែលបានរកឃើញឆ្មាពណ៌ទឹកក្រូចនៅក្នុងកាបូប។ អ្វីដែលកាន់តែហួសចិត្តជាងនេះគឺ ម្ចាស់វ៉ាលី និងឆ្មាមិនមែនជាម្ចាស់ និងសត្វចិញ្ចឹមឡើយ ដោយមិនដឹងច្បាស់ថាឆ្មានេះមកពីណានោះឡើយ។
យ៉ាងណាមិញ អ្នកដំណើររូបនេះ បានខកខានជើងហោះហើរ ដោយសារតែឆ្មាមួយក្បាលនេះ ប៉ុន្តែគាត់បានកក់ជើងហោះហើរឡើងវិញនៅថ្ងៃបន្ទាប់ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖


