លោក Elon Musk រវល់ការងារពីព្រឹកដល់យប់ សឹងតែគ្មានពេលសម្រាក នៅតែទិញ Twitter គ្រប់គ្រងទៀត

249

មហាសេដ្ឋី លោកElon Musk បាននិយាយថា គាត់កំពុងមមាញឹកជាមួយនឹងការងារយ៉ាងច្រើនបំផុត តាំងពីព្រឹកដល់យប់ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅពេលមានអ្នកសួរអំពីការទិញ Twitter ថ្មីៗរបស់គាត់ និងការដឹកនាំរបស់គាត់ នៃក្រុមហ៊ុនផលិតរថយន្ត Tesla។

លោក Elon Musk បាននិយាយតាមវីដេអូភ្ជាប់ទៅសន្និសីទធុរកិច្ចនៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលីថា “ខ្ញុំពិតជាមានការងារច្រើនខ្លាំងណាស់ គឺធ្វើចាប់ពីពេលព្រឹកដល់យប់តែម្ដង”។

លោក បាននិយាយបន្ដទៀតថា ប្រទេសឥណ្ឌូនេស៊ីមានតួនាទីដ៏ធំមួយ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីនិងមានរយៈពេលយូរ ហើយ សម្រាប់ SpaceX វិញមានចំណុចបាញ់បង្ហោះជាច្រើននៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបាននឹងកំពុងព្យាយាមធានាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla លើការវិនិយោគថ្ម និងសក្តានុពលសម្រាប់ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk ដើម្បីបង្កើតកន្លែងបាញ់បង្ហោះរ៉ុក្កែត៕ ប្រភព៖ CNA