នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារកណ្តាលអាស៊ីអាគ្នេយ៍ចំនួនប្រាំបានចុះហត្ថលេខា នូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការទូទាត់ឆ្លងព្រំដែនក្នុងតំបន់។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយ មុនពេលកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
ប្រទេសអាស៊ានទាំងប្រាំនោះរួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី។
ក្នុងអំឡុងពេលពិធីចុះហត្ថលេខានេះ លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ី បាននិយាយថា ការតភ្ជាប់ក្នុងតំបន់នឹងដំណើរការដោយប្រើកូដការឆ្លើយតបរហ័ស (QR)។ ចំពោះការទូទាត់រូបិយប័ណ្ណក្នុងស្រុកនឹងត្រូវបានប្រើ ដូច្នេះនឹងមិនចាំបាច់បំប្លែងទៅជាប្រាក់ដុល្លារអាមេរិកឡើយ។
លោក Warjiyo បាននិយាយទៀតថា ប្រទេសឥណ្ឌូនេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើលេខកូដ QR ជាមួយប្រទេសថៃកាលពីដើមឆ្នាំនេះ ហើយនឹងធ្វើដូចគ្នាក្នុងពេលឆាប់ៗនេះ ជាមួយប្រទេសដទៃទៀត។ សម្រាប់ការបង់ប្រាក់ឆ្លងព្រំដែន រវាងប្រទេសអាស៊ានទាំងប្រាំនឹងត្រូវតភ្ជាប់នៅឆ្នាំក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈវីដេអូនៅឯពិធីនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានរំពឹងថា គំនិតផ្តួចផ្តើមការទូទាត់ឆ្លងព្រំដែននឹងត្រូវបានពង្រីកដល់កម្រិតពិភពលោក៕
ប្រភពៈ CNA