
ផ្កាយរណប Transiting Exoplanet Survey របស់ NASA ទើបតែបានរកឃើញភពមួយចំនួនដែលមានប្រព័ន្ធភពតូចៗវិលជុំវិញដូចផែនដី។ អ្វីដែលពិសេសនោះគឺអ្នកវិទ្យាសាស្ត្រគិតថា ពួកវាមានលក្ខខណ្ឌសមរម្យសម្រាប់មនុស្សរស់នៅជាងផែនដី។
ផែនដីដ៏ពិសេសថ្មី
ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Liège (បែលហ្ស៊ិក) និងសាកលវិទ្យាល័យ Montreal (កាណាដា) បានរកឃើញភពផែនដីដ៏អស្ចារ្យចំនួនពីរដែលមានឈ្មោះវិទ្យាសាស្ត្រគឺ LP 890-9b និង LP 890-9c ។ ពួកវាស្ថិតនៅក្នុងគន្លងនៃផ្កាយ LP 890-9 ដែលមានភាពស្រដៀងគ្នាជាច្រើនជាមួយ “ភពបៃតង” របស់យើង ប៉ុន្តែមានទំហំធំជាងច្រើនដង។
ក្នុងនោះ ភពមួយមានផ្ទៃធំជាងផែនដី ៣០% និងមានរយៈពេលជិត ៣ថ្ងៃ ដើម្បីគោចរជុំវិញព្រះអាទិត្យ នេះយោងតាមរយៈពេលដូចគ្នានៅលើផែនដី។ ភពមួយទៀតមានទំហំធំជាងផែនដី ៧០% ហើយអាចមានមហាសមុទ្រដ៏ធំសម្បើម។ ប្រសិនបើការរកឃើញមួយនេះត្រឹមត្រូវ ដូច្នេះភពទាំងពីរនេះអាចក្លាយជាផ្ទះថ្មីសម្រាប់មនុស្សរស់នៅបានច្រើនជាងផែនដី នេះបើតាមសាស្ត្រាចារ្យផ្នែកតារាសាស្ត្រនៃសាកលវិទ្យាល័យ Arizona លោក Chris Impey បានប្រាប់ The Conversation ។
ការរៀបរាប់បង្ហាញថា នៅក្នុងខែសីហា ឆ្នាំ២០២២ កែវយឺតរបស់ NASA បានរកឃើញភព LP 890-9b ដែលមានទំហំធំជាងផែនដី ៣០%។ កាលពីថ្ងៃទី ៧ ខែកញ្ញា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Liège បាននិយាយថា ខណៈពេលដែលកំពុងតាមដាន LP 890-9b ពួកគេបានរកឃើញភពមួយផ្សេងទៀតដែលមានប្រព័ន្ធភពតូចមួយស្រដៀងទៅនឹងផែនដី។ ភពនេះមានទំហំធំជាងផែនដីដល់ទៅ ៧០% ហើយចំណាយពេល ៨,៥ ថ្ងៃ ដើម្បីគោចរជុំវិញព្រះអាទិត្យ។
Francisco Pozuelos អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Astrophysics of Andalusia បាននិយាយថា ភពផែនដីថ្មីនេះ មានលក្ខខណ្ឌសមរម្យសម្រាប់ឲ្យជីវិតរស់នៅ ទោះបីជាវាមានចម្ងាយត្រឹមតែ ៦ លានគីឡូម៉ែត្រពីព្រះអាទិត្យក៏ដោយ គឺវានៅជិតខ្លាំង បើធៀបនឹងចម្ងាយ ១៥០ លានគីឡូម៉ែត្ររវាងផែនដីរបស់យើង និងព្រះអាទិត្យ។
«រយៈពេលបង្វិលនៃភពនេះ គឺនៅជិតនឹងផ្កាយដែលនៅជុំវិញវា ដោយចម្ងាយរវាងពួកវាខ្លីជាងចម្ងាយរវាងភពពុធ និងព្រះអាទិត្យ ប៉ុន្តែបរិមាណវិទ្យុសកម្មនៅទីនោះមានកម្រិតទាបបំផុត ដូច្នេះទឹកនឹងស្ថិតនៅជាអង្គធាតុរាវ អាចមាននៅលើផ្ទៃរបស់វា ហើយបរិយាកាសគឺសមរម្យសម្រាប់វត្តមានជីវិត»។
អ្នកស្រាវជ្រាវបាននិយាយថា មូលហេតុគឺដោយសារភពទាំងពីរនៅក្នុងគន្លងនៃផ្កាយ LP 890-9 មានទំហំតូចជាងព្រះអាទិត្យរបស់យើង ៦,៥ ដង ហើយសីតុណ្ហភាពជាមធ្យមគឺត្រឹមតែពាក់កណ្តាលនៃផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងប៉ុណ្ណោះ នេះបើតាមការពន្យល់ពីការសិក្សា។
ការរកឃើញដ៏មានតម្លៃ
យោងតាម BGR ដើម្បីកំណត់ថាតើភពមួយមានតម្លៃរស់នៅឬក៏អត់ អ្នកវិទ្យាសាស្ត្រ ត្រូវស្វែងយល់ និង សិក្សាតំបន់ដែលអាចរស់នៅបាន។
តំបន់ដែលអាចរស់នៅបាន គឺជាតំបន់នៃលំហព័ទ្ធជុំវិញដោយផ្កាយមួយ ហើយមានលក្ខខណ្ឌភូមិសាស្ត្រ និងបរិយាកាសស្រដៀងគ្នាទៅនឹងផែនដី (មានប្រព័ន្ធអូហ្សូន និងអុកស៊ីសែនគ្រប់គ្រាន់) ជាមួយនឹងសីតុណ្ហភាពលើផ្ទៃដែលអនុញ្ញាតឱ្យទឹកនៅតែជាអង្គធាតុរាវរយៈពេលរាប់ពាន់លានឆ្នាំ។ ដូច្នេះហើយ ជីវិតនឹងអាចអភិវឌ្ឍលើភពទាំងនេះបាន។
ទន្ទឹមនឹងនេះ គ្រប់ភាវៈរស់ទាំងអស់នៅលើភពគឺត្រូវការទឹក ប៉ុន្តែបើគ្រាន់តែមានទឹកមិននៅមិនទាន់គ្រប់គ្រាន់ទេ។ អ្នកវិទ្យាសាស្ត្រក៏ត្រូវសិក្សាពីសីតុណ្ហភាពលើផ្ទៃនៃភពនោះផងដែរ។
សីតុណ្ហភាពជាមធ្យម ៧៧ អង្សាសេ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យសត្វ ក្នុងបាតសមុទ្រអាចរីកលូតលាស់បាន។ ដូច្នេះហើយ ភពដ៏ពិសេសទាំងនេះ ច្រើនតែមានលក្ខខណ្ឌអាកាសធាតុប្រសើរជាងផែនដី។ អ្នកវិទ្យាសាស្ត្រក៏និយាយដែរថា មានភពដ៏អស្ចារ្យបែបនេះប្រហែល ១០ ពាន់លាននៅក្នុង ប្រព័ន្ធចក្រវាឡ ឬ Milky Way របស់យើង ។
BGR បាននិយាយថា ការរកឃើញភពដែលអាចរស់នៅបានចំនួនពីរនៅក្នុងសកលលោកនេះ ទាក់ទាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង និងជាមូលដ្ឋានសម្រាប់អ្នកតារាវិទូក្នុងការបន្តដំណើរស្វែងរកជំរកថ្មី ឬ ជម្រើសជំនួសភពផែនដី។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាមនុស្សយើង នឹងអាចរស់នៅលើភពទាំងនេះក្នុងពេលឆាប់ៗនាពេលអនាគតនោះទេ។
យោងតាម The Conversation អ្នកវិទ្យាសាស្ត្របានរកឃើញធាតុជាច្រើននៃជីវិតនៅក្រៅភពផែនដីរបស់យើង ប៉ុន្តែវាមិនមែនមានន័យថា ភពទាំងនេះអាចរស់នៅបាននោះទេ។ ដូច្នេះហើយ នាពេលបច្ចុប្បន្ននេះ ផែនដីនៅតែជាលំនៅដ៏ល្អតែមួយគត់សម្រាប់មនុស្សជាតិ៕