ឆ្លើយដោយត្រជាក់តែចាក់ដល់ឆ្អឹងខ្នង! Dilraba បាន​ឆ្លើយ​តប​បែប​នេះ ចំពោះអ្នកផ្ចាញ់ផ្ចាល ​ពី​អ្នក​ប្រឆាំង​នៅ​កណ្តាល​ការ​ផ្សាយ​ផ្ទាល់ ដោយនិយាយចំៗថា នាងមិនទាក់ទាញ មានរូបរាងមិនអាក្រក់

113

អាច​និយាយ​បាន​ថា​នាងជា​ទេពធីតា​របស់​ទឹកដីនាគ​ដែល​មាន​គ្រប់​យ៉ាង។ ចំណែក​ជំនាញ​សម្ដែង​វិញ​អាច​ប្រាប់​បាន​ថា​មិន​ធម្មតា​ទេ សម្ដែងជាមួយតួប្រុសណាក៏បញ្ចេញគីមីវិទ្យាបំផុតខ្លាំងដែរ។ ទោះនាងពិតជា​ស្អាត និង​មាន​ទេពកោសល្យ​ប៉ុណ្ណា ​ក៏​មិនអាចមិន​ខ្វល់​នឹង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នក​ប្រឆាំង​ដែរ។

លទ្ធផល​ ២-៣​ ថ្ងៃ​កន្លង​មក​នេះ Dilraba Dilmurat ចេញ​មក​និយាយ​ជាមួយ​អ្នកគាំទ្រ​ផ្ទាល់ ។ ពេលកំពុងញ៉ាំអាហារឆ្នាំងភ្លើង អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានត្អូញត្អែរថា ពួកគេមិនចូលចិត្តសក់របស់នាង ដែលមើលដូចលាប “ខ្លាញ់” ដែល Dilraba ឆ្លើយតបយ៉ាងគួរឱ្យស្រលាញ់ថា “ទេ ខ្ញុំទើបតែកក់សក់ព្រឹកមិញនេះ។ មើលទៅមានសុខភាពល្អដោយធម្មជាតិ បន្ទាប់មក អ្នកនិយមលេងអ៊ីនធឺណេតម្នាក់បានសួរថា ហេតុអ្វីមិនមានកាដូផ្ញើមកនាង? ដែល Dilraba ខ្លួនឯងឆ្លើយថា “ទុកលុយទិញអ្វីមួយសម្រាប់អ្នកវិញ (អ្នកគាំទ្រ)។

បន្ទាប់មកក៏មានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ទៀត។ ប្រហែលជាពួកគេមិនមែនជាអ្នកគាំទ្រទេ ប៉ុន្តែសម្ដែងក្នុងនាមជាអ្នកគាំទ្រ បញ្ចេញមតិថា Dilraba Dilmurat មានរូបរាងអាក្រក់ មិនស្អាតដូចពេលអ្នកផ្សាយផ្ទាល់ ពេលឃើញសារនោះ នាងក៏តបថា ឱព្រះជាម្ចាស់អើយ ខ្ញុំមិនស្អាតអ្នកណាស្អាត? មាន​គេ​និយាយ​ថា ​ខ្ញុំផ្សាយ​ផ្ទាល់​មិន​ស្អាត ​យ៉ាប់ណាស់ខ្ញុំ! អរគុណអ្នកទាំងអស់គ្នាដែលបានមកមើលរូបខ្ញុំ។

ដែលក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រពិតរបស់នាង ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រកាស​ការពារ​នាង​ដូច​តទៅ៖ “នេះ​មិន​ស្អាត​ទេ តើអ្នកផ្សេងទៀតនឹងស្អាតទេ?”

“ស្រីស្អាតពិត មិនខ្វល់ថានាងគេថាអាក្រក់ ឬអត់នោះទេ តែមិនអាចលាក់ការពិត”

”សម្រស់ពិត ស្អាតខ្លាំងណា កុំខ្វល់ច្រើន អំពីអ្វីដែលអ្នកដទៃនិយាយអាក្រក់ពីអ្នក”

‘សូមអរគុណ អ្នកប្រឆាំង អ្នកគាំទ្រសម្រាប់ការមកចូលរួមលេងជាមួយកូនស្រីដ៏អាក្រក់របស់យើង”៕ ប្រភព៖ បរទេស