អាល់ប៊ុមញាក់សាច់! ម៉ាក់ៗកូនបី ​Chompoo ទម្លាយថ្វីដៃល្អឥតខ្ចោះខ្លាំងដូចវ័យ​​១៥ឆ្នាំ មិនថាតែបុរសៗចាប់ចិត្ត ឯក្រមុំៗសុំខ្មាសមិនចេះតិច

104

ប្រិយមិត្តប្រហែលជាបានដឹងហើយថា សព្វថ្ងៃនេះ អ្នកនាង ​Chompoo Araya មានកូនបណ្ដូលចិត្តបីនាក់ចូលក្នុងគ្រួសារ ហើយទន្ទឹមនឹងនេះដែរ នាងមានវ័យឈានចូលដល់លេខ​៤​ហើយ​ ប៉ុន្តែ​បើនិយាយពីរូបរាងខាងក្រៅវិញពិតជាស្រសស្អាត សិចសុីខ្លាំងមិនធម្មតា ថែមទាំងបាន​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អទៀតផង​ទ។

ទោះជាបែបណាក្ដី Chompoo Araya ក៏ជាតួឯកស្រីមួយដួងដែរ ដែលអាចដណ្ដើមឈ្មោះ ជាតារាឯកស្រីឆ្នើមប្រចាំប្រទេសថៃរហូតដល់បច្ចប្បន្ននេះ ថែមទាំងអាចរក្សាកេរ្តិ៍ឈ្មោះ ភាព​ល្បីល្បាញ​មិនឲ្យ​មាន​ការ​ថយ​ចុះ​ឡើយ។

ស្ទើតែធ្វើឲ្យ IG ផ្ទុះកក្រើកជាថ្មីម្ដងទៀត ខណៈ Chompoo Araya ចេញមកបង្ហោះនូវរូបភាពថ្មីៗមួយចំនួន ដែលមានការតុបតែងខ្លួនស្រស់ស្អាត ឡូយ កាលីបហាយសូ ព្រមជាមួយការផាត់មុខបែបទុកចិត្តខ្លាំង បន្ថែមចំណងជើងខ្លីៗថា “My make up 15 jak 16 slack @chomismaterialgirl”។ អាចនិយាយបានថា ក្នុងរូបភាពនោះ ពិតជាឥតខ្ចោះដែលមើលទៅហាក់កំពុងក្លាយជាយុវវ័យម្តងទៀតផង។

ចំណាំ** សម្រាប់ Chompoo Araya បានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ ១៩៩៨ អំឡុងពេលមានអាយុ​ទើប​តែ ១៧ ឆ្នាំ​ប៉ុណ្ណោះ​។ នាងបានចូលរួមការ​ប្រលង Miss Motor Show មុន​នឹង​ត្រូវ​បាន​ទាក់​ទង​ដោយ​អ្នក​ស្រី Rumpa Bhirombhakdi ដែលជា​អ្នក​សរសេរ​រឿង​ឲ្យ​ក្រុមហ៊ុន​តារា​វីដេអូ​មួយ​ដើម្បីធ្វើការ​សាក​ល្បង​នៅ​មុខ​កាមេរ៉ា។ ​បន្ទាប់​ពី​ទទួល​បាន​ឱកាស​សម្ដែង​រឿង​មួយ​ជាមួយ​ប៉ុស្ដិ៍​លេខ​៧ ​ការងារ​ដំបូង​ដែល​បាន​សម្ដែង​គឺ​បទប្រលោមលោក៕










ប្រភព៖ បរទេស