Oh wow! ភរិយាសេដ្ឋីវាល់លាន Nun Woranuch កែប្រែមួយឈុតត្រៀមសម្រាប់ឆ្នាំក្រោយ ស្អាតទាក់ភ្នែកហ្វេនៗផ្ទុះការខមិនពេញ IG (វីដេអូ)

113

សម្រាប់ Nun Woranuch ជាកំពូលតួឯកស្រីម្នាក់ក្នុងឧស្សាហកម្មកម្សាន្តថៃ ដែលបានជាប់ឈ្មោះជាតារាស្រីមួយដួងទៀតតែងតែមានការយកចិត្តទុកដាក់ស្រលាញ់ និងមើលថែសុខភាពខ្លាំងណាស់ជារៀងរាល់ថ្ងៃនេះ ព្រោះមិនថាប៉ុន្មានឆ្នាំកន្លងទៅ នាងនៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យមិនផ្លាស់ប្តូរបន្តិចណាសោះឡើយ។

រឿងដែលទាក់ទាញខ្លាំងជាង ក្នុងពេលថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង Nun Woranuch បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំងភ្លាមៗ ខណៈកំពុងកែប្រែខ្លួនជាថ្មីម្ដងទៀត ​ដើម្បី​ត្រៀម​ថត​រឿង​ភាគថ្មី​ដែល​នឹងត្រូវបាន​ចាក់​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ បង្ហោះលើបណ្ដាញសង្គម ព្រមជាមួយការសរសេរ Caption ខ្លីៗថា “Non-Won មិនមែន Nun-Wen ទេ រឿងថ្មីគឺរឿងចាស់ ឆ្នាំក្រោយមិនមែនឆ្នាំនេះទេ”។

ក្នុង​ព្រឹត្តិការណ៍​នេះ ទាំងអ្នកក្នុងវិស័យកម្សាន្ត និង​អ្នក​គាំទ្រ​មួយចំនួនធំដែលចូល​ចិត្ត​ បានចុចឡែក សរសើរថា Nun Woranuch ក្នុង​ឈុត​ Bangs មើលទៅ​ស្អាត​ហើយ​ពិតជា​ធ្វើ​ឱ្យ​មុខ​ក្មេង​ជាង​វ័យមិនធម្មតា៕

 

សូមទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ បរទេស