ករណី​មេដឹកនាំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​នៅរស់​តែ​ម្នាក់​គត់

144

«ក្រុមប្រឹក្សាតុលាការកំពូល យល់ឃើញថា អំណះអំណាងរបស់លោក ខៀវ សំផន លើបញ្ហាប្រល័យពូជសាសន៍ គឺគ្មានមូលដ្ឋាន។ យើង​បដិសេធ​អំណះអំណាង​ទាំង​នេះ»។​ ប្រធាន​ចៅក្រម គង់ ស្រ៊ីម បាន​ថ្លែង​ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ២០២២ ​របស់​លោក នេះ​បើ​តាម AFP ។

ខៀវ សំផន អាយុ៩១ឆ្នាំ ជាប្រមុខរដ្ឋនៃ ” កម្ពុជាប្រជាធិបតេយ្យ ” ក្នុងរបប ប៉ុល ពត ហើយបច្ចុប្បន្នជាមេដឹកនាំប៉ុលពតតែមួយគត់ដែលនៅរស់។

នៅឆ្នាំ ២០១៨ ខៀវ សំផន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍លើប្រជាជនកម្ពុជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ មេធាវី ខៀវ សំផន ក្រោយមកបានប្តឹងឧទ្ធរណ៍។

សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា បាន​ពង្រឹង​លើ​សេចក្តី​សម្រេច​លើក​មុន ដោយ​អះអាង​ថា ខៀវ សំផន «ដឹង​ច្បាស់​អំពី​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត ហើយ​ក៏​មាន​បំណង​ឲ្យ​ពួកគេ​អនុវត្ត»។

ទោះជាយ៉ាងនេះក្តី សេចក្តីសម្រេចថ្មីនេះក៏លុបចោលការផ្តន្ទាទោស ខៀវ សំផន ពីបទមនុស្សឃាត និងការធ្វើទុក្ខបុកម្នេញពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីតាំងជាក់លាក់ចំនួនពីរ។

នេះគឺជាការសម្រេចចិត្តចុងក្រោយដែល អ.វ.ត.ក បានធ្វើនៅក្នុងការកាត់ក្តីដែលបានអូសបន្លាយចាប់តាំងពីតុលាការត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧។ ការចំណាយសរុបនៃការកាត់ក្តីរបស់ អ.វ.ត.ក មានចំនួន ៣៣០ លានដុល្លារ ។

អ.វ.ត.ក ត្រូវបានគេរំពឹងថានឹងត្រូវរំលាយជាអចិន្ត្រៃយ៍នៅឆ្នាំ ២០២២។ ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួន វាបានកាត់ទោសមេដឹកនាំប្រាំនាក់នៃរបប ប៉ុល ពត ដែលក្នុងនោះពីរនាក់បានស្លាប់ក្នុងអំឡុងពេលសវនាការ។

ប្រជាជនប្រមាណ ៣ លាននាក់បានស្លាប់នៅក្រោមរបប ប៉ុល ពត ពីការសម្លាប់រង្គាល ទុរ្ភិក្ស និងជំរុំការងារ។ នៅពេលដែលរបបនេះត្រូវបានផ្តួលរំលំនៅឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាបានបាត់បង់ប្រហែល ២៥% នៃប្រជាជនសរុប។ ជនជាតិវៀតណាមប្រហែល ២០.០០០នាក់ ចាម ១០០.០០០-៥០០.០០០ ក៏ជាជនរងគ្រោះនៃរបបប៉ុលពតផងដែរ។

ប៉ុល ពត ជា​ជន​ល្មើស​សំខាន់​នៃ​របប​ប្រល័យ​ពូជ​សាសន៍ មិន​អាច​រក​យុត្តិធម៌​បាន​ទេ ព្រោះ​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩៨៕

នេះបើយោងតាមសារព័ត៌មានអាអេហ្វភី