ទីភ្នាក់ងាររបស់ Zhang Linghe បានចេញលិខិតថ្កោលទោស ដោយមានមនុស្សជាច្រើនបានតាមដានយ៉ាងដិតដល់ និងថតដោយសម្ងាត់ប៉ុន្មានថ្ងៃនេះ។ នេះជាការតាមដានអ្នកសិល្បៈខ្លាំងពេក ដែលជាការរំលោភលើជីវិតផ្ទាល់ខ្លួន និងការងាររបស់សិល្បកររួមទាំងក្រុម។
ប៉ុន្តែនៅថ្ងៃទី២០ វេលាម៉ោង៩និង៣០នាទី នារីវ័យក្មេង៣នាក់បានដើរតាមអ្នកសិល្បៈក្រោយពីធ្វើការ ។ ពេលចុះពីឡានក៏មានសំឡេងខ្លាំងៗព្យាយាមថតរូប។ ក្រុមការងារព្យាយាមរារាំងដែរ តែមិនឈប់ លុះដល់ថ្ងៃទី២១ វេលាម៉ោង៦ និង៣០នាទីល្ងាច នារីវ័យក្មេង៣នាក់បានទៅផ្ទះឯកជនរបស់សិល្បករ ហើយរុះរើក្បាលដីដែលដាក់នៅមុខផ្ទះ ដើម្បីថតរូបទុក។ ភ្លាមៗនោះ ក្រុមការងារបានព្រមាន និង បើមិនឈប់ទេ ភស្តុតាងទាំងអស់នឹងត្រូវនាំមកកាន់ប៉ូលិសដើម្បីកាត់ទោស។
បុគ្គលិកបានជូនដំណឹង ៣ ចំណុចអំពីមនុស្សដែលមានអាកប្បកិរិយាមិនសមរម្យតាមដានអ្នកសិល្បៈ
១. សូមបញ្ឈប់នូវទង្វើមិនសមរម្យបែបនេះ
២. បើមិនបញ្ឈប់ទេ ក្រុមការងារនឹងចាត់ការទៅតាមច្បាប់
៣. សុំអោយបងប្អូនទាំងអស់គ្នា រួមគ្នាប្រឆាំងរាល់ទង្វើមិនសមរម្យ
រួមទាំងការថតរូបដោយលួចលាក់ ចូលដល់កន្លែងស្នាក់នៅ ហើយការដេញតាមរថយន្ត ក្រុមបានអរគុណអ្នករាល់គ្នាដែលបានគាំទ្រ Zhang Linghe ។ ហើយចង់ឲ្យមនុស្សគ្រប់រូបរស់នៅដោយសេចក្ដីថ្លៃថ្នូ ក្ដីស្រឡាញ់ពិតគឺជាកិត្តិយស ការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការឆ្ពោះទៅមុខជាមួយគ្នានៅពេលដែលអ្នកនៅក្មេង ចូរដាក់ថាមពល និងពេលវេលារបស់អ្នកទាំងអស់ក្នុងការអាន ហាត់ប្រាណ និងកែលម្អខ្លួនឯង។
ប្រើប្រាស់អ៊ីនធឺណិតឱ្យបានត្រឹមត្រូវ និងមានសុជីវធម៌ក្នុងសង្គម។ កុំទុកចិត្តអ្នកដឹកនាំគំនិត ទីផ្សារ និងពាក្យចចាមអារ៉ាម ហើយគួរតែទទួលខុសត្រូវចំពោះសកម្មភាព និងពាក្យសម្ដីរបស់ពួកគេផ្ទាល់។
ជាក្រុមអ្នកសិល្បៈ ចាំបាច់ត្រូវគោរពច្បាប់យ៉ាងតឹងរ៉ឹង និងរំលឹកសិល្បករ។ ក្នុងនាមជាបុគ្គលសាធារណៈ អ្នកត្រូវតែបង្កើតថាមពលវិជ្ជមាន និងប្តេជ្ញាបង្កើតលទ្ធផល ដើម្បីផលិតសមិទ្ធិផលដែលមនុស្សគ្រប់គ្នាចូលចិត្ត រួមទាំងអ្នកគាំទ្រក្នុងដំណើរដ៏វែងឆ្ងាយ៕ ប្រភពព៖ HK01